អាជ្ញាធរ បិទកំណាត់ផ្លូវកៅស៊ូ នៅភូមិតាំងស្នាយ ស្រុកពារាំង ដោយសារទឹកហក់ឡើងខ្ពស់ ហូរបុកផ្លូវជាច្រើនកន្លែង

ភ្នំពេញ ៖ មន្ទីរសាធារណការ និង ដឹកជញ្ជូនខេត្តព្រៃវែង និងអាជ្ញាធរស្រុកពារាំង បានប្រកាសថា ដោយសារទឹកជំនន់ ហក់ឡើងខ្ពស់ បណ្តាលឱ្យមានការហូរបុកច្រោះផ្លូវជាច្រើនកន្លែងលើកំណាត់ផ្លូវកៅស៊ូ ពីភូមិតាំងស្នាយ ឃុំរកា ទៅភូមិមេសរប្រចាន់ ឃុំមេសរប្រចាន់ ស្រុកពារាំង ខេត្តព្រៃវែង ។

ដូច្នេះអាជ្ញាធរសម្រេច ផ្អាកការចរាចរណ៍ ឆ្លងកាត់លើកំណាត់ផ្លូវនេះ ជាបណ្តោះអាសន្ន ដើម្បីរក្សាបានសុវត្ថិភាព ជៀសវាងគ្រោះថ្នាក់ផ្សេងៗ កើតឡើងជាយថាហេតុ៕



