លោកអធិការនគរបាលស្រុកគីរីវង់ បញ្ជាឲ្យកងកម្លាំង បន្តចុះផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន

ខេត្តតាកែវ : លោក ជា សុផល អធិការនគរបាលស្រុកគីរីវង់ នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៥ បញ្ជាឲ្យកម្លាំងអធិការដ្ឋាននគរបាលស្រុក សហការជាមួយកម្លាំងប៉ុស្តិ៍ទាំង១២ បន្តដូចភ្លៀងរលឹម ចុះសម្រង់ព័ត៌មានបទល្មើស និងផ្សព្វផ្សាយស្តីពី គោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព ដូចជា ផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀន បញ្ហាក្មេងទំនើង បញ្ហាចោរកម្ម លុបបំបាត់អំពើហឹង្សា និងបញ្ហាផ្សេងៗទៀត ជូនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ។
ដោយ : យុទ្ធា / ភ្នំពេញ / ដើមអម្ពិល
ប្រភព រូបភាព : អធិការដ្ឋាននគរបាលស្រុកគីរីវង់




