ព័ត៌មានអន្តរជាតិ

​ រុស្ស៊ី​ បេីកការវាយលុក លេីឧស្សាហកម្ម ការពារជាតិ​ និងហេដ្ឋារចនាសម្ព័ន្ធ ថាមពលអ៊ុយក្រែន

RT News

ម៉ូស្គូៈ ក្រសួងការពារជាតិរុស្ស៊ី បានឧ្យដឹងថា កងកម្លាំងរុស្ស៊ី​ បានបើកការវាយប្រហារ ដ៏ធំមួយពេញមួយយប់ប្រឆាំង នឹងអគារឧស្សាហកម្មយោធា និងហេដ្ឋារចនាសម្ព័ន្ធថាមពល របស់ប្រទេសអ៊ុយក្រែន​ កាលពីយប់ថ្ងៃសៅរ៍ ។

ក្រសួងបានឧ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយ នៅលើបណ្ដាញ​ Telegram ថា ការវាយឆ្មក់នេះពាក់ព័ន្ធនឹងយន្តហោះគ្មានមនុស្សបើកប្រយុទ្ធ និងអាវុធច្បាស់លាស់រយៈចម្ងាយឆ្ងាយ រួមទាំងកាំជ្រួច Aeroballistic “Kinzhal” ដែលមានល្បឿនលឿនជាងសំឡេង។

កងទ័ពរុស្ស៊ី​ ក៏បានវាយលុកស្តុកទុក សម្រាប់ការដឹកជញ្ជូនសម្ភារៈយោធាទៅកាន់តំបន់ប្រយុទ្ធ ក្នុងតំបន់ដុនបាស ដែលជាមជ្ឈមណ្ឌលផ្គត់ផ្គង់ប្រេងឥន្ធនៈ កន្លែងផ្ទុក និងរៀបចំ​ សម្រាប់ការបាញ់បង្ហោះ យន្តហោះគ្មានមនុស្សបើក និងគ្រាប់រ៉ុក្កែត ក៏ដូចជាទីតាំង ដាក់ពង្រាយបណ្តោះអាសន្ន របស់កងកម្លាំងអ៊ុយក្រែន និងទាហានស៊ីឈ្នួលបរទេស នៅក្នុងតំបន់ចំនួន ១៣៧ ៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top