ព័ត៌មានជាតិ

មេបញ្ជាការ កងរាជអាវុធហត្ថកំពង់ស្ពឺ ចុះសួសុខទុក្ខ​ លោក​ឧត្តម​សេនីយ៍ត្រី នាង​ សាត​ ដែលកំពុងសម្រាកព្យាបាល នៅមន្ទីរព្រះកេតុមាលា រាជធានីភ្នំពេញ !

កំពង់ស្ពឺ​​៖ ដោយយកគំរូដឹកនាំដ៏បុិនប្រសពឈ្លាសវៃ ប្រកបដោយគុណធម៌​ ​របស់លោកនាយឧត្តមសេនីយ៍​​ សៅ សុខា​​ អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ​​ និង ជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមានការណែនាំ ដោយផ្ទាល់ពីសំណាក់​ បណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាល ខេត្តកំពង់ស្ពឺផងនោះ។

លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៥​ បានអញ្ជើញ ដឹកនាំក្រុមការងារ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ រួមនឹងក្រុមការងារយុវជន សហភាពសហព័ន្ធ យុវជនខេត្តកំពង់ស្ពឺ(សសយក កំពង់ស្ពឺ) ចុះសួរសុខទុក្ខ​ លោក​ឧត្តម​សេនីយ៍ត្រី នាង​ សាត​ រងខុទ្ទកាល័យ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលកំពុងសម្រាកព្យាបាលជំងឺ នៅមន្ទីរពេទ្យព្រះកេតុមាលា (1.79) រាជធានីភ្នំពេញ។

នាឱកាសសួរសុខទុក្ខនោះដែរ លោកឧត្តមសេនីយ៍​​​ ម៉េង ស្រ៊ុន មេបញ្ជាការ រួមនិងក្រុមការងារ បានសំណេះសំណាល​​អំពីសុខភាព ស្ថានភាព​ជំងឺ​បច្ចុប្បន្ន​ និងបានជួនពរដល់​​ លោក​ឧត្តម​សេនីយ៍ត្រី នាង​ សាត​​ ឲ្យបានជាឆាប់ជាសោះស្បើយពីជំងឺ ព្រមទាំង​បានឧបត្ថម្ភ​ជា​ថវិការ​ចំនួន​ 1,000.000 (មួយលានរៀល) រួមនឹងផ្លែឈើមួយកន្ត្រកផងដែរ។

To Top