ទឹកជំនន់ជន់លិច កាត់ផ្តាច់កំណាត់ផ្លូវជាតិ លេខ៥០C នៅស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ,ពលរដ្ឋត្រូវផ្អាកធ្វើដំណើរ

ភ្នំពេញ ៖ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង បានប្រកាសឲ្យប្រជាពលរដ្ឋ ផ្អាកការធ្វើចរាចរណ៍ ជាបណ្តោះអាសន្ន នូវយានយន្តគ្រប់ប្រភេទ ដែលធ្វើដំណើរ ឆ្លងកាត់តាមកំណាត់ផ្លូវជាតិ លេខ៥០C ចាប់ពីគ.ម០០+០០០ ដល់គ.ម១៤+២០០ ស្ថិតក្នុងភូមិកង្កែប ឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ដោយសារទឹកទន្លេបានជន់លិច ដើម្បីបង្ការគ្រោះថ្នាក់កើតឡើង ជាយថាហេតុ ៕

