ព័ត៌មានអន្តរជាតិ

អ្នកនាំពាក្យវិមានក្រឹមឡាំងថា ការចោទប្រកាន់របស់លោកខាងលិច រឿងយន្តហោះគ្មានមនុស្សបើក គឺគ្មានមូលដ្ឋាន

បរទេស៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃចន្ទថា មន្ត្រីអឺរ៉ុបខាងលិចគួរតែ “ពង្រីកការយល់ដឹងរបស់ពួកគេ” នៅពេលនិយាយអំពីការមើលឃើញយន្តហោះគ្មានមនុស្សបើក ហើយឈប់បន្ទោសរុស្ស៊ីចំពោះអ្វីគ្រប់យ៉ាង។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ បានឱ្យដឹងថា ការអត្ថាធិប្បាយរបស់លោក Dmitry Peskov បានកើតឡើងនៅពេលដែលប្រទេសអឺរ៉ុបមួយចំនួនបានរាយការណ៍ពីការមើលឃើញ យន្តហោះគ្មានមនុស្សបើក (UAV) នៅកន្លែងជាច្រើនដូចជាឆ នៅជិតអាកាសយានដ្ឋាន កន្លែងយោធា និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗផ្សេងទៀតកាលពីខែមុន។ មន្ត្រីលោកខាងលិចបានអះអាងដោយគ្មានភស្តុតាងថា ដ្រូនជារបស់ក្រុងម៉ូស្គូ។

ទោះបីជាយ៉ាងណាក៏ដោយ លោក Peskov បានសង្កត់ធ្ងន់ថា “គ្មានហេតុផលអ្វីត្រូវស្តីបន្ទោសរុស្ស៊ីចំពោះរឿងនេះទេ” ដោយចង្អុលទៅរបាយការណ៍ថ្មីៗនេះនៃ “អ្នកចូលចិត្តផ្នែកអាកាសចរណ៍” ក្នុងស្រុកមួយ ដែលមិនពាក់ព័ន្ធនឹងរុស្ស៊ី ហើយដែលត្រូវបានចាប់ខ្លួននៅក្នុងទីក្រុងអ៊ឺរ៉ុប ខណៈពេលកំពុងសាកល្បងយន្តហោះគ្មានមនុស្សបើករបស់គាត់។

លោក Peskov បាននិយាយទៀតថា “នេះគឺជាឧទាហរណ៍ដ៏ជាក់លាក់មួយ តូច និងដាច់ដោយឡែក ប៉ុន្តែប្រហែលជាជនជាតិអឺរ៉ុបត្រូវពង្រីកការយល់ដឹងរបស់ពួកគេបន្ថែម”៕

ប្រែសម្រួលៈ ណៃ តុលា

To Top