ព័ត៌មានអន្តរជាតិ

អតីតនាយករដ្ឋមន្ត្រីបារាំង លើកឡើងថា លោក Macron គួរតែលាលែងពីតំណែង

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT អតីតនាយករដ្ឋមន្ត្រីបារាំង លោក Edouard Philippe បានអំពាវនាវឱ្យប្រធានាធិបតី បារាំង Emmanuel Macron ចុះចេញពីតំណែង ចំពេលមានវិបត្តិនយោបាយ កាន់តែជ្រៅ របស់ប្រទេសបារាំង ។

កាលពីថ្ងៃច័ន្ទ លោក Sebastien Lecornu បានក្លាយជានាយករដ្ឋមន្ត្រីបារាំងទី៥ ដែលបានលាលែងពីតំណែង ក្រោមការដឹកនាំរបស់លោក Macron ក្នុងរយៈពេលត្រឹមតែពីរឆ្នាំ ដោយបានចុះចេញពីតំណែង ត្រឹមតែប៉ុន្មានម៉ោងបន្ទាប់ ពីការបង្ហាញគណៈរដ្ឋមន្ត្រីថ្មី។

ចាប់តាំងពីចូលកាន់ តំណែងក្នុងឆ្នាំ២០១៧លោក Macron បានធ្វើការផ្លាស់ប្តូរនាយករដ្ឋមន្ត្រី ចំនួន៧នាក់របស់គាត់ លាលែង ពីតំណែងរួមមានលោក Edouard Philippe (ខែកក្កដា ២០២០),លោក Jean Castex (ខែមេសា ២០២២), លោកElisabeth Borne (ខែមករា ឆ្នាំ ២០២៤),លោក Gabriel Attal (ខែកក្កដា ឆ្នាំ ២០២៤),លោក Michel Barnier (ថ្ងៃទី 4 ខែធ្នូ ឆ្នាំ ២០២៤)។

គួរឲ្យដឹងដែរថា ការលាលែងពីតំណែង របស់លោក Lecornu នៅសប្តាហ៍នេះ គឺជាចុងក្រោយបំផុត។ វាកើតឡើង ចំពេលមានការបំបែក នៅក្នុងសភាជុំវិញកិច្ចខិតខំប្រឹងប្រែង របស់រដ្ឋាភិបាល ក្នុងការអនុម័តថវិកា ដែលមានគោលបំណង ទប់ស្កាត់ការកើនឡើង នៃបំណុលរបស់ប្រទេស ៕

ប្រែសម្រួល៖ស៊ុនលី

To Top