ព័ត៌មានអន្តរជាតិ

ភាពយន្តចាក់បញ្ចាំងក្នុងអំឡុងពេលថ្ងៃឈប់សម្រាក នៃថ្ងៃបុណ្យជាតិចិនឆ្នាំ២០២៥ មានទម្រង់ចម្រុះបែប ភាពយន្តរឿង 《កងទ័ពស្ម័គ្រចិត្តភាគទីបី》 និងរឿង《Sound of Silence》 ជាដើមទទួលបានការគាំទ្រខ្លាំង

តាមស្ថិតិនៃរដ្ឋបាលជាតិភាពយន្តចិនឱ្យដឹងថា ទំហំលក់សំបុត្រភាពយន្តក្នុងអំឡុងពេលថ្ងៃឈប់សម្រាកនៃថ្ងៃបុណ្យជាតិចិនឆ្នាំ២០២៥ មានចំនួន១ពាន់ ៨៣៥លានយាន់ប្រាក់ចិន មានទស្សនិកជនចំនួន៥០លាន ៧ម៉ឺននាក់ ហើយការចាក់បញ្ចាំងភាពយន្តមានចំនួន៣លាន១សែន៤ម៉ឺន៦ពាន់៦រយលើក ដែលកើនឡើង១២,៨២ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន ។

ក្នុងនោះ ទំហំលក់សំបុត្រភាពយន្តផលិតនៅចិនត្រូវជា៩៨,៩៣ភាគរយ ។ ភាពយន្តដែលស្ថិតក្នុងលេខរៀងនាំមុខទាំង៥គឺ ភាពយន្តរឿង 《The Volunteers: Peace at Last》 រឿង《៧៣១》 រឿង《Assassin in Red 2》 រឿង《Row to Win》និងរឿង 《Sound of Silence》។

គិតមកទល់ថ្ងៃទី៨ ខែតុលា ទំហំលក់សំបុត្រភាពយន្តសរុបពេញមួយឆ្នាំបានឡើងដល់៤ម៉ឺន ៣ពាន់ ៧៨៩លានយាន់ប្រាក់ចិន ដែលកើនឡើង១៨,៩៨ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន ហើយច្រើនជាងទំហំលក់សំបុត្រភាពយន្តសរុបពេញមួយឆ្នាំនៃឆ្នាំ២០២៤ ចំនួន១ពាន់២៨៧លានយាន់ប្រាក់ចិន ៕

To Top