ព័ត៌មានអន្តរជាតិ

នៅក្នុងប្រទេសថៃ មានក្រុមឆបោក ប្រកាសជ្រើសរើសបុគ្គលិកឱ្យបង្កើតកុងធនាគារ ដើម្បីប្រើសម្រាប់លាងលុយ

បរទេស៖ ប៉ូលីសថៃបានដោះលែងស្ត្រីអាយុ ២០ឆ្នាំម្នាក់ពីសណ្ឋាគារដ៏ប្រណិតមួយកន្លែង Jomtien កាលពីថ្ងៃទី ៨ ខែតុលា ឆ្នាំ ២០២៥ បន្ទាប់ពីស្រ្តីរូបនេះត្រូវបានចាប់ពង្រត់ដោយ ក្រុមឧក្រិដ្ឋជនជនជាតិចិន ដែលមានតួនាទីជាអ្នកជ្រើសរើសការងារ។

យោងតាមសារព័ត៌មាន Khaosod English ចេញផ្សាយកាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥ បានឱ្យដឹងថា ប្រតិបត្តិការជួយសង្គ្រោះបានចាប់ផ្តើមនៅម៉ោង ៦ ព្រឹក នៅពេលដែលអ្នកស្រុកម្នាក់ត្រូវបានគេស្គាល់ថាជា ” Bird ” បានប្រញាប់ប្រញាល់ទៅកាន់ប៉ុស្តិ៍ប៉ូលីសក្រុងប៉ាតាយ៉ា ដើម្បីរាយការណ៍ពីការចាប់ពង្រត់ប្អូនស្រីរបស់គាត់។ សមត្ថកិច្ចបានតាមដានទីតាំងជនរងគ្រោះយ៉ាងឆាប់រហ័ស និងបើកការឆ្មក់ចូលបានជោគជ័យ។

Bird បានប្រាប់អ្នកស៊ើបអង្កេតថាគាត់បានទទួលសារទុក្ខព្រួយពីប្អូនស្រីរបស់គាត់គឺអ្នកស្រី Phimnipa អាយុ ២០ ឆ្នាំ រួមជាមួយនឹង GPS របស់សណ្ឋាគារ។

Phimnipa បានពន្យល់ថា គាត់បានឆ្លើយតបទៅនឹងការបង្ហោះហ្វេសប៊ុកជ្រើសរើសមនុស្សឱ្យបើក “គណនីធនាគារ” ដែលជាគណនីធនាគារប្រើសម្រាប់ការលាងលុយ។ ដោយការលំបាកផ្នែកហិរញ្ញវត្ថុ និងត្រូវការប្រាក់ នាងបានទាក់ទងអ្នកជ្រើសរើសបុគ្គលិកនោះ។

បន្ទាប់ពីត្រូវបានគេយកនៅជិតផ្លូវ Walking Street ក្នុងទីក្រុងប៉ាតាយ៉ាខាងត្បូង នាងត្រូវបានគេដឹកតាមឡានជិះជុំវិញទីក្រុង និងតំបន់ Sri Racha ក្នុងរថយន្តជាច្រើនគ្រឿង មុនពេលត្រូវបានគេនាំទៅកាន់សណ្ឋាគារ Jomtien ដ៏ធំ។

លុះចូលទៅខាងក្នុងសណ្ឋាគារ ស្រាប់តែមានជនជាតិចិនមួយក្រុមមានគ្នា ៦-៧នាក់ បានឆក់ទូរស័ព្ទ និងកាតអេធីអឹម បង្ខំឱ្យនាងដកប្រាក់។ បន្ទាប់មកក្រុមជនពាលទាំងនោះបានចោទប្រកាន់នាងថា បានធ្វើឱ្យបាត់លុយជាង 200,000 បាតពីគណនីក្រោមឈ្មោះរបស់នាង និងបានគំរាមវាយដំលុះត្រាតែនាងទទួលខុសត្រូវ។ នាងត្រូវបានឃុំខ្លួនក្នុងបន្ទប់សណ្ឋាគារ ៕

ប្រែសម្រួលៈ ណៃ តុលា

To Top