គណបក្សទើបជាប់ឆ្នោតសភារបស់ឆេក អះអាងថា គ្មានលុយសម្រាប់ទិញអាវុធឱ្យអ៊ុយក្រែន នោះទេ
បរទេស៖ សាធារណរដ្ឋឆេកនឹងមិនប្រើថវិការដ្ឋដើម្បីផ្តល់អាវុធឱ្យអ៊ុយក្រែននោះទេ , នេះបើតាមលោក Andrej Babis បានអះអាងសារជាថ្មី ខណៈដែលលោកបានចាប់ផ្តើមកិច្ចពិភាក្សាដើម្បីបង្កើតរដ្ឋាភិបាលថ្មី បន្ទាប់ពីគណបក្ស ANO ស្តាំនិយមរបស់លោកបានឈ្នះការបោះឆ្នោតសភារបស់ប្រទេសឆែកកាលពីចុងសប្តាហ៍មុន។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥ បានឱ្យដឹងថា លោក Babis ដែលពីមុនធ្លាប់ធ្វើជានាយករដ្ឋមន្ត្រីពីឆ្នាំ ២០១៧ ដល់ ឆ្នាំ២០២១ ត្រូវបានគេរំពឹងយ៉ាងទូលំទូលាយថា នឹងត្រលប់មកកាន់តំណែងវិញបន្ទាប់ពីជ័យជម្នះរបស់គណបក្សរបស់លោក។ ជាមួយនឹងកិច្ចពិភាក្សាចម្រុះកំពុងដំណើរការ លោកបានអះអាងជាថ្មីពីការប្រឆាំង ចំពោះការផ្តល់ហិរញ្ញប្បទានយកទៅទិញអាវុធសម្រាប់អ៊ុយក្រែន ដោយប្រើថវិកាជាតិ។
ខណៈដែលបដិសេធជំនួយយោធាដែលផ្តល់ថវិកាដោយរដ្ឋ លោក Babis បានបញ្ជាក់ថា ក្រុមហ៊ុនសព្វាវុធឆែកនឹងត្រូវបានអនុញ្ញាតឱ្យបន្តការនាំចេញទៅអ៊ុយក្រែន។ លោក Andrej Babis ដែលវ័យ ៧១ ឆ្នាំ បានបន្ថែមថា «យើងមិនមានបញ្ហាអ្វីនោះទេចំពោះការនាំចេញ។
សូមជម្រាបថា សាធារណរដ្ឋឆេក គឺជាអ្នកគាំទ្រសំឡេងរបស់អ៊ុយក្រែន ក្រោមការចាកចេញរបស់នាយករដ្ឋមន្ត្រី Petr Fiala ដែលសម្ព័ន្ធភាពកណ្តាលស្តាំរបស់គាត់បានផ្តួចផ្តើមគម្រោងគ្រាប់បែកអន្តរជាតិ។ គ្រាប់ទំហំធំប្រហែល 3.5 លានគ្រាប់ត្រូវបានផ្គត់ផ្គង់ដល់ប្រទេសអ៊ុយក្រែនរួចហើយតាមរយៈកម្មវិធីនេះ ដែលប្រភពផ្គត់ផ្គង់ពីប្រទេសទីបីដែលមិនបញ្ចេញឈ្មោះ។ អាល្លឺម៉ង់ក៏ស្ថិតក្នុងចំណោមប្រទេសដែលចូលរួមចំណែកផ្នែកហិរញ្ញវត្ថុផងដែរ៕
ប្រែសម្រួលៈ ណៃ តុលា
