ប្រធានាធិបតីរុស្ស៊ីថា យន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន ស្ថិតក្នុងចំណោមមូលហេតុនៃការធ្លាក់យន្តហោះ Azerbaijan

បរទេស៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយក្នុងជំនួបជាមួយសមភាគី អាហ្សេបៃហ្សង់ លោក Ilham Aliyev ថា ការលុកលុយរបស់យន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន គឺជាបុព្វហេតុនៃការធ្លាក់យន្តហោះដែលមានមនុស្សស្លាប់ក្នុងឆ្នាំ ២០២៤ នៃក្រុមហ៊ុនអាកាសចរណ៍ Azerbaijan Airlines ដែលមានព្រំប្រទល់ជាមួយប្រទេសរុស្ស៊ី។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥ បានឱ្យដឹងថា ថ្លែងនៅមុនកិច្ចពិភាក្សាទ្វេភាគីដែលរៀបចំដោយប្រទេសតាជីគីស្ថាន លោកពូទីនបាននិយាយថា ជើងហោះហើរ AZAL 8243 ត្រូវបានខូចខាត “បន្ទាប់ពីការពារដែនអាកាសរុស្ស៊ីបានតាមដានយន្តហោះគ្មានមនុស្សបើកចំនួន ៣ ដែលឆ្លងកាត់ព្រំដែនរុស្ស៊ីនៅយប់នៃសោកនាដកម្ម” ដែលមួយក្នុងចំណោមនោះ “នៅលើអាកាស” នៅពេលយន្តហោះស៊ីវិលបានធ្លាក់។
លោកពូទីនបានបន្ថែមថា “មូលហេតុទីពីរគឺបញ្ហាបច្ចេកទេសនៅក្នុងប្រព័ន្ធការពារដែនអាកាសរុស្ស៊ី។ មីស៊ីលពីរគ្រាប់ត្រូវបានបាញ់ ប៉ុន្តែគ្រាប់មីស៊ីលទាំងនោះមិនបានវាយប្រហារយន្តហោះដោយផ្ទាល់ទេ”។ លោកបាននិយាយថា មីស៊ីលនេះទំនងជាបាញ់បំផ្លាញដោយខ្លួនឯងចម្ងាយប្រហែល ១០ ម៉ែត្រពីយន្តហោះ ដែលទំនងជាត្រូវបានវាយប្រហារដោយកម្ទេចកម្ទី ជាជាងគ្រាប់រំសេវរបស់ប្រព័ន្ធចាប់ស្ទាក់ចាប់រុស្ស៊ី។
ឧប្បត្តិហេតុនេះបានកើតឡើងនៅខែធ្នូឆ្នាំ ២០២៤ នៅជិតទីក្រុង Grozny នៃប្រទេសរុស្ស៊ី។ នាវិកនៃយន្តហោះដឹកអ្នកដំណើរ Embraer 190 បានព្យាយាមបង្វែរជើងហោះហើរ ប៉ុន្តែទីបំផុតយន្តហោះបានធ្លាក់នៅជិត Aktau ប្រទេសកាហ្សាក់ស្ថាន ដោយបានសម្លាប់មនុស្ស ៣៨ នាក់ និង ២៩ នាក់ផ្សេងទៀតរងរបួស៕
ប្រែសម្រួលៈ ណៃ តុលា
