លោក ពៅ ពិសិដ្ឋ តំណាងអភិបាលខេត្តពោធិ៍សាត់ ចូលរូមក្នុងពិធីប្រកាសចូលកាន់មុខតំណែង លោក ធាង សេង
ពោធិ៍សាត់៖ លោក ពៅ ពិសិដ្ឋ អភិបាលរងនៃគណៈអភិបាលខេត្ត តំណាងលោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសចូលកាន់មុខតំណែង លោក ធាង សេង ពីនាយកទីចាត់ការហិរញ្ញវត្ថុសាលាខេត្ត មកជាអភិបាលរងនៃគណៈអភិបាលស្រុកក្រគរ។

ពិធីនេះត្រូវបានធ្វើឡើងនៅបរិវេណសាលាស្រុក ដោយបានការចូលរួមពី តំណាងសាលាដំបូងខេត្ត, នាយករង និងនាយិការរង រដ្ឋបាលសាលាខេត្ត, ប្រធាន អនុប្រធានមន្ទីរអង្គភាពនានាជុំវិញខេត្ត, កងកម្លាំងប្រដាប់អាវុធទាំង៣, សមាជិក សមាជិកា ក្រុមប្រឹក្សាស្រុក, គណៈអភិបាលស្រុក, ក្រុមប្រឹក្សាឃុំ និងមន្ត្រីអ្នកមុខអ្នកការមួយចំនួនទៀត។

យោងប្រកាសលេខ ១១៧៩១ប្រក របស់ក្រសួងមហាផ្ទៃ ចុះថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៥ ត្រូវបានតែងតាំងលោក ធាង សេង ឋានន្តរស័ក្តិវរមន្ត្រី ថ្នាក់លេខ១ ឱ្យកាន់មុខតំណែងជាអភិបាលរងនៃគណៈអភិបាលស្រុកក្រគរ ខេត្តពោធិ៍សាត់។







អត្ថបទនេះ ៖ រដ្ឋបាលខេត្តពោធិ៍សាត់ /ខេម៉ា | ដើមអម្ពិល
