បរទេស ៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បាននិយាយនៅថ្ងៃអង្គារ សប្ដាហ៍នេះថា មូលដ្ឋានគ្រឹះ របស់ប្រទេសចិន ត្រូវបានសាងលើទីផ្សារ បើកទូលាយ និងថា លោកមានបំណង ធ្វើការងារជាមួយ ប្រទេសដៃគូនានា ដើម្បីធ្វើឲ្យលូតលាស់ នូវផលប្រយោជន៍ជំនួញសេរី ។
ការថ្លែងបែបនេះ របស់លោកប្រធានាធិបតីចិន នៅក្នុងពិធីពិព័រណ៍ការ នាំចូលអន្តរជាតិប្រទេសចិន ដែលមានមេដឹកនាំនានា មានដូចជាប្រធានាធិបតីបារាំង លោក Emmanuel Macron ជាដើម ចូលរួមនោះ គឺត្រូវបានធ្វើឡើង ស្របពេលមានការជាប់គាំង ជាមួយនឹងសហរដ្ឋអាមេរិក។
យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន UPI នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៩ បានឲ្យដឹងថា លោក ស៊ី ជីនពីង បានធ្វើការសង្កត់ធ្ងន់ លើសារៈសំខាន់នៃសហប្រតិបត្តិការពហុភាគី លើបញ្ហាសេដ្ឋកិច្ចនានា ដោយលោកមានប្រសាសន៍ថា ភាពលំបាកប្រឈមមុខនឹងសេដ្ឋកិច្ចពិភពលោក មិនអាចត្រូវបានដោះស្រាយបានដោយប្រទេស ណាមួយតែឯងបានទេ ៕
ប្រែសម្រួល៖ប៉ាង កុង