ព័ត៌មានជាតិ

លោក នួន ផារ័ត្ន អំពាវនាវដល់សហគ្រាសធុនតូចនិងមធ្យម ផ្នែកចំណីអាហារ មានអនាម័យ និងគុណភាពស្របតាមស្តង់ដារអន្តរជាតិ

កំពង់ធំ: លោក នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ និងលោកឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាលសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាលសមាគមមូលនិធិសម្តេចតេជោ ដើម្បីអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពី “ប្រព័ន្ធគ្រប់គ្រងគុណភាពចំណីអាហារសម្រាប់ សហគ្រាសធុនតូច និងមធ្យម” ក្នុងគោលបំណងអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម ផ្នែកចំណីអាហារ ឲ្យកាន់តែមានស្តង់ដារ និងមានការប្រកួតប្រជែងជាសកល នាព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ នៅសាលប្រជុំប្រាសាទតោ។

ថ្លែងនៅក្នុងអង្គសិក្ខាសាលានោះដែរ លោក នួន ផារ័ត្ន បានអំពាវនាវដល់សហគ្រាសធុនតូច និងមធ្យម ផ្នែកចំណីអាហារមានអនាម័យ និងគុណភាពស្របតាមស្តង់ដារអន្តរជាតិ។

លោក នួន ផារ័ត្ន បញ្ជាក់ទៀតថា ខេត្តកំពង់ធំ មានសហគ្រាសធុនតូច និងមធ្យម ភាគច្រើនស្ថិតនៅក្នុងវិស័យកសិកម្ម និងសិប្បកម្ម បាននឹងកំពុងពង្រឹងសមត្ថភាពការផលិតកម្មរបស់ខ្លួន ឲ្យក្លាយទៅជាសហគ្រាសធុនធំ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ជាពិសេសពង្រឹងសមត្ថភាពរបស់ខ្លួន ក្នុងការអភិវឌ្ឍការងារធុរកិច្ច ឲ្យកាន់តែរីកចម្រើនថែមទៀត៕

ដោយ: សំនៀង

To Top