ព័ត៌មានអន្តរជាតិ

ក្រុមហ៊ុន Lockheed Martin ទទួលបានកុងត្រា ផលិតនិង គាំទ្រមីស៊ីល Triden II

បរទេស ៖ ក្រុមហ៊ុនការពារជាតិ សហរដ្ឋអាមេរិក Lockheed Martin តាមសេចក្តីរាយការណ៍ ទើបទទួលបានកំណែ ប្រែកុងត្រាថ្មីមួយ សម្រាប់ការងារលើមីស៊ីលផ្លោងផ្លងទ្វីប ដែលបាញ់ចេញពីនាវាមុជទឹក ជាផ្នែកមួយ នៃអាវុធនុយក្លេអ៊ែ សម្រាប់ទ័ពជើងទឹកសហរដ្ឋអាមេរិក ។

កុងត្រាមានទំហំទឹកប្រាក់៤០,៣លានដុល្លារ ដែលក្រសួងការពារជាតិ បានប្រកាសកាលពីថ្ងៃចន្ទនោះ គឺគ្របដណ្ដប់លើផលិតកម្មនិង ការគាំទ្រប្រព័ន្ធដាក់ពង្រាយ សម្រាប់មីស៊ីល Trident II D5 ហើយវាជារឿងថ្មីបំផុតនៅក្នុងក្រសែកុងត្រា សម្រាប់មីស៊ីល ដែលចេញឲ្យក្រុមហ៊ុន Lockheed Martin ផលិតនៅក្នុងឆ្នាំនេះ។

គួរបញ្ជាក់ថា មីស៊ីលផ្លោងបាញ់ឆ្លងទ្វីបនោះ គឺត្រូវបានគេប្រើប្រាស់ សម្រាប់ជាផ្នែក នៃសមត្ថភាពនុយក្លេអ៊ែស ហរដ្ឋអាមេរិក មានមូលដ្ឋាននៅសមុទ្រ ហើយចំណែកផ្នែកមីស៊ីល ផ្សេងដទៃទៀត គឺត្រូវបានបាញ់ចេញពី ដែនអាកាស និងពីលើគោក ៕

ប្រែសម្រួល៖ប៉ាង កុង

To Top