លោក Jeffrey Sachs ៖ ខ្ញុំពោរពេញទៅដោយជំនឿចិត្តចំពោះប្រទេសចិន

ពេលថ្មីៗកន្លងទៅនេះ លោក Jeffrey Sachs សាស្ត្រាចារ្យនៃសកលវិទ្យាល័យកូឡុំប៊ីបានផ្តល់បទសម្ភាសន៍ពិសេសជាមួយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន ។ ក្នុងរយៈពេលជាង៤០ឆ្នាំកន្លងទៅនេះ លោកបានមកប្រទេសចិនតាមពេលកំណត់ជាច្រើនលើក ដើម្បីសិក្សាស្រាវជ្រាវយ៉ាងស៊ីជម្រៅអំពីសេដ្ឋកិច្ចចិន និងវាយតម្លៃយ៉ាងសកម្មចំពោះគោលនយោបាយកំណែទម្រង់ និងការបើកទូលាយរបស់ចិន ។ លោកបញ្ជាក់ថា ពោរពេញទៅដោយជំនឿចិត្តចំពោះការអភិវឌ្ឍនៃសេដ្ឋកិច្ចសង្គមរបស់ចិន ។
លោក Jeffrey Sachs បានថ្លែងថា ខ្ញុំបានមើលឃើញផ្ទាល់ភ្នែកនូវការអភិវឌ្ឍរបស់ចិនក្នុងរយៈពេល៤៤ឆ្នាំកន្លងទៅនេះ ។ ខ្ញុំមកប្រទេសចិនលើកទីមួយក្នុងឆ្នាំ១៩៨១ បន្ទាប់មក ខ្ញុំបានមកប្រទេសចិនតាមពេលកំណត់ ។ ក្នុងរយៈពេល៤០ឆ្នាំកន្លងទៅនេះ ខ្ញុំបានស្រាវជ្រាវអំពីសេដ្ឋកិច្ចចិនជាប់រហូតមក ។ ខ្ញុំមានសហការី កូនសិស្សនិងមិត្តភក្តិជាច្រើននាក់នៅប្រទេសចិន ហើយបានចូលរួមគម្រោងជាច្រើនផងដែរ ។ ដូ
ចិន មើលឃើញពីភាពរីកចម្រើនខាងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យារបស់ចិន ហើយក៏មើលឃើញពីការវិវឌ្ឍខ្លាំងរបស់សហគ្រាសចិនដូចជាក្រុមហ៊ុន HUAWEI ជាដើមដែលអភិវឌ្ឍពីក្រុមហ៊ុនតូចទៅជាក្រុមហ៊ុនលំដាប់ពិភពលោក ។ល។ ប្រការទាំងនេះសុទ្ធតែជារឿងដែលខ្ញុំបានមើលឃើញផ្ទាល់ភ្នែក ការអភិវឌ្ឍរបស់ចិនលើសពីការប៉ាន់ប្រមាណ សុទិដ្ឋិនិយមរបស់ខ្ញុំគឺផ្អែកលើការអនុវត្តជាក់ស្តែង ដំណើរឆ្លងកាត់និងការវិភាគប្រកបដោយវិជ្ជាជីវៈ ៕
