មនុស្ស ១៤នាក់បានស្លាប់ នៅក្នុងហេតុការណ៍បាក់អណ្តូងរ៉ែ នៅវេណេស៊ុយអេឡា

ការ៉ាកាស៖ ប្រព័ន្ធគ្រប់គ្រងហានិភ័យជាតិបានរាយការណ៍ថា យ៉ាងហោចណាស់មនុស្ស ១៤នាក់បានស្លាប់កាលពីថ្ងៃចន្ទ បន្ទាប់ពីអណ្តូងរ៉ែមាសមួយកន្លែង បានបាក់នៅក្នុងរដ្ឋ Bolivar ភាគអាគ្នេយ៍នៃប្រទេសវេណេស៊ុយអេឡា។
ឧបទ្ទវហេតុនេះបានកើតឡើងនៅក្នុងទីប្រជុំជន El Callao នៃក្រុង Roscio បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងដែលបង្កឡើងដោយទឹកជំនន់បានធ្វើឱ្យរចនាសម្ព័ន្ធអណ្តូងរ៉ែចុះខ្សោយ ហើយជាហេតុនាំឱ្យមានការបាក់រលំរបស់វា។
ក្រុមអ្នកពន្លត់អគ្គិភ័យ និងមន្ត្រីការពារស៊ីវិលកំពុងធ្វើការ ដើម្បីយកសាកសពចេញពីតំបន់ទឹកជំនន់។
លោក Wuihelm Torrellas អភិបាលក្រុង Roscio បានចេញសេចក្តីថ្លែងការណ៍ផ្លូវការមួយ ដោយសម្តែងការរំលែកទុក្ខដល់គ្រួសារជនរងគ្រោះ។
ប្រកាសពាក្យបញ្ជាត្រូវបានបង្កើតឡើងនៅទីតាំងកេីតហេតុ ដើម្បីសម្របសម្រួលប្រតិបត្តិការបង្ហូរ និងស្តារឡើងវិញ៕
ប្រែសម្រួល ឈូក បូរ៉ា
