ព័ត៌មានអន្តរជាតិ

លោក Trump អះអាងថាមេដឹកនាំអ៊ុយក្រែន នឹងស្នើសុំមីស៊ីលចំងាយឆ្ងាយ Tomohawk ម្តងទៀតនៅសប្តាហ៍នេះ

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយថា លោក Vladimir Zelensky របស់ប្រទេសអ៊ុយក្រែន នឹងស្នើសុំម្តងទៀត នូវមីស៊ីលឆ្លងទ្វីប Tomahawk ដែលផលិតដោយអាមេរិក នៅក្នុងកិច្ចប្រជុំរបស់ពួកគេនៅថ្ងៃសុក្រសប្តាហ៍នេះ។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន នៅសេតវិមានកាលពីថ្ងៃអង្គារ លោក Trump ត្រូវបានសួរថាតើលោករំពឹងថា នឹងពិភាក្សាអំពីការផ្គត់ផ្គង់អាវុធជាមួយលោក Zelensky ក្នុងកិច្ចប្រជុំនាពេលខាងមុខរបស់ពួកគេដែរឬទេ។

លោក Trump បាននិយាយថា ៖ខ្ញុំដឹងពីអ្វីដែលគាត់ត្រូវនិយាយ គាត់ចង់បានអាវុធ គាត់ចង់មាន Tomahawks ។អ្នកផ្សេងទៀតក៏សុទ្ធតែចង់បាន Tomahawks ដែរ។អាមេរិកមាន Tomahawks ច្រើនណាស់ ។

ប៉ុន្មានថ្ងៃមុននេះ ប្រធានាធិបតីបាននិយាយថា លោកនឹងផ្តល់មីស៊ីលបាញ់នាវាដល់ទីក្រុងគៀវ ប្រសិនបើជម្លោះអ៊ុយក្រែន នឹងមិនទទួលបានដំណោះស្រាយទេ។ ការផ្គត់ផ្គង់នេះយ៉ាងណានឹងក្លាយទៅជា ជំហានថ្មីនៃការឈ្លានពាននិងការប៉ះទង្គិចគ្នា។

គួរឲ្យដឹងដែរថាសព្វាវុធនេះអាចបាញ់ បានរយៈចម្ងាយអតិបរមាដល៉ទៅ ២៥០០គីឡូម៉ែត្រ ដែលមានន័យថា ពួកគេអាចអនុញ្ញាតឱ្យអ៊ុយក្រែនវាយប្រហារទីក្រុងមូស្គូ និងទីក្រុងផ្សេងទៀត សូម្បីតែចូលទៅក្នុងទឹកដីរុស្ស៊ីភាគខាងចុងបូព៍ាក្តី។

យ៉ាងណាក្តីប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ធ្លាប់បាននិយាយនៅដើមខែនេះថា ការផ្គត់ផ្គង់មីស៊ីលទាំងនេះ ទៅកាន់ទីក្រុងគៀវ ក្នុងការប្រើប្រាស់ Tomahawksនឹងបង្ហាញពី ដំណាក់កាលថ្មីនៃការកើនឡើងជម្លោះដាក់គ្នា ៕

ប្រែសម្រួល៖ ស៊ុន លី

To Top