ព័ត៌មានអន្តរជាតិ

តារាងឈ្មោះពី ៥០ឆ្នាំមុនពិពណ៌នាអំពីយុវជន Xi Jinping

“សិក្សាដោយឧស្សាហ៍ព្យាយាម” “អនុវត្តយ៉ាងក្លាហាន ហ៊ានច្នៃប្រឌិត” “ជោគជ័យក្នុងកាប្រើប្រាស់ជីវឧស្ម័ននៅជ្រលងភ្នំ” “តាំងខ្លួនជាគំរូ” “ជារឿយៗធ្វើការលើសពី ២០០ ថ្ងៃក្នុងមួយឆ្នាំ រហូតដល់ ៣០០ ថ្ងៃកាលពីឆ្នាំមុន”។ល។

កាលពី ៥០ ឆ្នាំមុន តារាងចុះឈ្មោះសម្រាប់អ្នកតំណាងនៃសមាជយុវជនឈានមុខតំបន់ Yan’an នៅក្នុងផ្នែក”សមិទ្ធផលឈានមុខសំខាន់ៗ” បានសរសេរដូចពោលខាងលើ។ការពិពណ៌នាទាំងនេះបង្ហាញពីរូបភាពនៃយុវជនដែលមានភាពមុតមាំ ឧស្សាហ៍ព្យាយាម និងតស៊ូឈានមុខ។
តារាងចុះឈ្មោះនេះជាកម្មសិទ្ធិរបស់សមមិត្ត Xi Jinping ដែលពេលនោះជាលេខាបក្សនៃភូមិ Liangjiahe ។ នៅខែកក្កដា ឆ្នាំ ១៩៧៥ គណៈកម្មការបក្សប្រចាំក្រុងYan’an បានរៀបចំសន្និបាតអ្នកតំណាងឈានមុខនៃយុវជនទីក្រុងដែលធ្វើការនៅជនបទ ។

សមមិត្ត Xi Jinping បានទទួលរង្វាន់បុគ្គលឆ្នើម។ នៅឆ្នាំនោះគាត់មានអាយុ ២២ ឆ្នាំ។
សមមិត្ត Xi Jinping បានចំណាយពេល ៧ ឆ្នាំនៅភូមិ Liangjiahe ។ គាត់បានធ្វើការងារស្ទើរតែគ្រប់បែបយ៉ាង ដូជជាធ្វើស្រែចំការ ដឹកធ្យូង ដឹកលាមក ប៉ុន្តែគាត់មិនដែលធ្វេសប្រហែសលើការរៀនសូត្រទេ។ គាត់បានដឹកនាំអ្នកភូមិសាងសង់ទំនប់ ធ្វើស្រែចម្ការ និងសាងសង់អាងជីវឧស្ម័ន ដោយអុជបំភ្លឺនូវចង្កៀងជីវឧស្ម័នដំបូងនៅលើខ្ពង់រាប Shanbei។

“យុវភាពគឺការតស៊ូ”។ លោក Xi Jinping បានអនុវត្តតាមពាក្យនេះដោយប្រើយុវភាពរបស់គាត់ធ្វើការតស៊ូចាប់តាំងពីធ្វើការនៅខ្ពង់រាបដីលឿងនៃភាគខាងជើង Shaanxi ។ ចាប់តាំងពីឡើងកាន់តំណែងជាអ្នកដឹកនាំបក្ស និងរដ្ឋ លោក Xi Jinping តែងតែប្រើប្រាស់បទពិសោធន៍ផ្ទាល់ខ្លួន ដើម្បីលើកទឹកចិត្តយុវជន និងណែនាំពួកគេក្នុងគ្រប់ជំហាននៃជីវិត៕

To Top