លោកជំទាវ Peng Liyuan អញ្ជើញចូលរួម “ពិព័រណ៍ស្តីពីវឌ្ឍនភាពរបស់ប្រទេសចិន ក្នុងការផ្តល់កម្លាំងចលករផ្នែកឌីជីថល និងភាពវៃឆ្លាតសម្រាប់ស្ត្រី និងក្មេងស្រី” ដែលជាសកម្មភាពសំខាន់មួយកិច្ចប្រជុំថ្នាក់ដឹកនាំសកលស្តីពីស្ត្រី

ព្រឹកថ្ងៃទី១៤ ខែតុលា “ពិព័រណ៍ស្តីពីវឌ្ឍនភាពរបស់ប្រទេសចិនក្នុងការផ្តល់កម្លាំងចលករផ្នែកឌីជីថល និងភាពវៃឆ្លាតសម្រាប់ស្ត្រីនិងក្មេងស្ត្រី” ដែលជាសកម្មភាពសំខាន់មួយកិច្ចប្រជុំថ្នាក់ដឹកនាំសកលស្តីពីស្ត្រីបានបើកនៅក្រុងប៉េកាំង។

លោកជំទាវPeng Liyuanភរិយារបស់លោក Xi Jinping ប្រធានរដ្ឋចិន និងជាបេសកជនពិសេសនៃអង្គការយូណេស្កូសម្រាប់ជំរុញការអប់រំកេ្មងស្រីនិងស្ត្រី និងលោកស្រីSima Bahousអគ្គលេខាធិការរងនិងជានាយកកម្មវិធីស្ត្រី នៃអង្គការសហប្រជាជាតិបានចូលរួមពិព័រណ៍នេះ និងថ្លែងសុន្ទរកថាគន្លឹះ ថ្នាក់ដឹកនាំបរទេស អ្នកទទួលខុសត្រូវនៃអង្គការស្ត្រី តំណាងឥស្សរជនសំខាន់ៗជាដើមក៏បានចូលរួមផងដែរ។

លោកជំទាវ Peng Liyuan បានលើកឡើងថា ប្រទេសចិនបានអភិវឌ្ឍយ៉ាងសកម្មនូវបច្ចេកទេសឌីជីថលនិងភាពវៃឆ្លាត ធ្វើឱ្យស្ត្រីមានលំហអភិវឌ្ឍន៍កាន់តែធំទូលាយ។ ការជំរុញបុព្វហេតុស្ត្រីជាទំនួលខុសត្រូវរួមនៃសហគមន៍អន្តរជាតិ។ខ្ញុំរំពឹងទុកធ្វើការជាមួយអស់លោក លោកស្រី ដើម្បីគាំទ្រីក្តីសុបិនរបស់ស្ត្រីនិងក្មេងស្រីតាមរយៈវិទ្យាសាស្ត្រនិង
បច្ចេកិវទ្យា រួមគ្នាជំរុញឱ្យបុព្វហេតុស្ត្រីសកលវិវឌ្ឍទៅមុខដោយឥតឈប់ឈរ។
បន្ទាប់ពីពិធីបើក លោកជំទាវPeng Liyuanនិងភ្ញៀវកិត្តិយសចិននិងបរទេសបានរួមគ្នា
ទស្សនាពិព័រណ៍នេះ ទស្សនាការបង្រៀនតាមអនឡាញតាមបែបវៃឆ្លាត និងការបង្ហាញរបស់អ្នកបន្តវេននៃបេតិកភណ្ឌវប្បធម៌អរូបីជាដើម ភ្ញៀវកិតិ្តយសបានវាយតម្លៃខ្ពស់ចំពោះពិព័រណ៍នេះ៕
