ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីកិច្ចការងារ សង្គ្រាមរបស់អាមេរិកចេញមកគម្រាមប្រទេសរុស្សី អំពីបញ្ហាជម្លោះនៅអ៊ុយក្រែន

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT លោក Pete Hegseth រដ្ឋមន្ត្រី​ក្រសួង​សង្រ្គាម​បាន​និយាយ​ថា ក្រសួង​សង្រ្គាម​អាមេរិក​បាន​ត្រៀម​ខ្លួន​ជា​ស្រេច​ក្នុង​ការ​ធ្វើ​កិច្ចការងារ​របស់​ខ្លួន ហើយ​នឹងដាក់​ការ​ចំណាយ​ទៅលើប្រទេស​រុស្ស៊ី​ជុំវិញបញ្ហា​ជម្លោះ​អ៊ុយក្រែន។

ថ្លែងនៅឯមូលដ្ឋានយោធា Ramstein កាលពីថ្ងៃពុធមុនកិច្ចប្រជុំនៃបណ្តាប្រទេសដែលសម្របសម្រួលការគាំទ្រផ្នែកយោធាសម្រាប់អ៊ុយក្រែន លោកបានកោតសរសើរចំពោះការជំរុញផ្នែកយោធានាពេលថ្មីៗនេះរបស់សមាជិកណាតូ។

លោក Hegseth បាននិយាយថា៖ប្រសិនបើសង្រ្គាមនេះមិនបានបញ្ចប់ ប្រសិនបើគ្មានផ្លូវទៅកាន់សន្តិភាពក្នុងរយៈពេលដ៏ខ្លីនោះ សហរដ្ឋអាមេរិក រួមជាមួយនឹងសម្ព័ន្ធមិត្តរបស់យើងនឹងចាត់វិធានការចាំបាច់ដើម្បីដាក់បន្ទុកលើប្រទេសរុស្ស៊ី ។

លោកបានបន្ថែមថា ៖ប្រសិនបើយើងត្រូវតែអនុវត្តជំហាននេះ ក្រសួងសង្រ្គាមអាមេរិកបានត្រៀមខ្លួនរួចជាស្រេចដើម្បីចូលរួមរបស់យើងក្នុងវិធីដែលមានតែសហរដ្ឋអាមេរិកប៉ុណ្ណោះអាចធ្វើបាន។

គួរឲ្យដឹងដែរថាកាលពីថ្ងៃអាទិត្យ លោកប្រធានាធិបតី Donald Trump បាននិយាយថា លោកអាចផ្គត់ផ្គង់ប្រទេសអ៊ុយក្រែននូវមីស៊ីលបាញ់ចេញពីនាវា Tomahawk ដែលផលិតដោយសហរដ្ឋអាមេរិក ប្រសិនបើជម្លោះអ៊ុយក្រែន នឹងមិនអាចដោះស្រាយទេនោះ ហើយបានសារភាពថា វានឹងក្លាយជា ជំហានថ្មីនៃការប៉ះទង្គិចរវាងគ្នា៕

ប្រែសម្រួល៖ ស៊ុនលី

To Top