ព័ត៌មានអន្តរជាតិ

Update: លោក Donald Trump អនុញ្ញាតឱ្យ CIA បើកប្រតិបត្តិការ នៅក្នុងប្រទេស វ៉េណេស៊ុយអេឡា ប៉ុន្តែមិនបានបញ្ជាក់អំពីការចាប់ខ្លួន ប្រធានាធិបតី Nicolas Maduro

បរទេស៖ ប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីថ្ងៃពុធបានបញ្ជាក់ថា លោកបានអនុញ្ញាតឱ្យ CIA ប្រតិបត្តិការលើដី នៅក្នុងប្រទេស វ៉េណេស៊ុយអេឡា ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥ បានឱ្យដឹងថា កាសែត New York Times បានរាយការណ៍មុននេះថា ការសម្រេចចិត្តនេះនឹងអនុញ្ញាត ឱ្យប្រតិបត្តិករស៊ើបការណ៍សម្ងាត់ CIA ធ្វើប្រតិបត្តិការដ៏ខ្លាំងក្លាប្រឆាំង នឹងប្រធានាធិបតីវេណេស៊ុយអេឡាលោក Nicolas Maduro ដែលរដ្ឋាភិបាលរបស់លោក Trump បានចោទប្រកាន់ពីបទរត់ពន្ធក្រុមភេរវករ និងនាំចូលថ្នាំកូកាអ៊ីន និងហ្វេនតានីល មកសហរដ្ឋអាមេរិក ដូចទឹកបាក់ទំនប់ ។

អ្នកយកព័ត៌មានម្នាក់បានសួរលោក Trump នៅក្នុងការិយាល័យ Oval ថា “ហេតុអ្វីបានជាអ្នកអនុញ្ញាតឱ្យ CIA ចូលទៅក្នុង Venezuela?” Trump បានឆ្លើយតបថា “ខ្ញុំបានអនុញ្ញាតសម្រាប់ហេតុផលពីរយ៉ាង” ។ “ទីមួយ វេណេស៊ុយអេឡា បានដកគុករបស់ពួកគេទៅដាក់ក្នុងសហរដ្ឋអាមេរិក”។

លោកបានបន្ថែមថា “ហើយរឿងមួយទៀតគឺគ្រឿងញៀន។ យើងមានថ្នាំញៀនជាច្រើនដែលចូលមកពីប្រទេសវេណេហ្ស៊ុយអេឡា ហើយថ្នាំញៀនពីវេណេហ្ស៊ុយអេឡា ជាច្រើនចូលតាមសមុទ្រ ដូច្នេះអ្នកឃើញហើយ ប៉ុន្តែយើងនឹងបញ្ឈប់ពួកគេតាមផ្លូវគោកផងដែរ”។

ប៉ុន្តែយ៉ាងណាក៏ដោយ លោក Trump បានបដិសេធមិនបញ្ជាក់ថាតើ CIA ត្រូវបានអនុញ្ញាតឱ្យ “ចាប់ខ្លួនលោក Maduro ឬយ៉ាងណា” ៕
ប្រែសម្រួលៈ ណៃ តុលា

To Top