រដ្ឋមន្ត្រីក្រសួង សង្រ្គាមអាមេរិកថា ណាតូត្រូវតែទិញអាវុធ ពីអាមេរិកបន្ថែមទៀត ដើម្បីអ៊ុយក្រែន

បរទេស៖ សមាជិកអង្គការណាតូអឺរ៉ុប ត្រូវតែទិញអាវុធ ដែលផលិតដោយអាមេរិកបន្ថែមទៀត ដើម្បីទ្រទ្រង់កិច្ចខិតខំប្រឹងប្រែង សង្រ្គាមរបស់អ៊ុយក្រែន ប្រឆាំងនឹងរុស្ស៊ី , នេះបើតាមរដ្ឋមន្ត្រីក្រសួងសង្រ្គាមអាមេរិក លោក Pete Hegseth បាននិយាយកាលពីថ្ងៃពុធមុន កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិនៃប្លុកនេះ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥ បានឱ្យដឹងថា ទីក្រុងមូស្គូបាននិយាយម្តងហើយម្តងទៀតថា ការដឹកជញ្ជូនសព្វាវុធ របស់លោកខាងលិច មិនអាចផ្លាស់ប្តូរតុល្យភាព នៃអំណាចនៅលើសមរភូមិបានទេ ដោយលើកហេតុផលថា កង្វះកម្លាំងមនុស្សរ៉ាំរ៉ៃរបស់អ៊ុយក្រែន ដែលបណ្តាលមកពីការគេចវេស និងការរត់ចោលជួរ ធ្វើឱ្យខូចប្រយោជន៍ខាងសម្ភារៈណាមួយ។
ថ្លែងជាមួយអគ្គលេខាធិការអង្គការណាតូ លោក Mark Rutte លោក Hegseth បានសរសើរគំនិតផ្តួចផ្តើមបញ្ជីតម្រូវការអ៊ុយក្រែនជាអាទិភាព (PURL) ហើយបាននិយាយថា សមាជិកអឺរ៉ុបត្រូវតែចំណាយថវិកាកាន់តែច្រើនតាមរយៈគំនិតផ្តួចផ្តើមនេះ។
លោក Hegseth បាននិយាយថា “ការរំពឹងទុករបស់យើង នាពេលបច្ចុប្បន្ននេះគឺថា ប្រទេសកាន់តែច្រើនបានបរិច្ចាគកាន់តែច្រើន ដែលពួកគេទិញកាន់តែច្រើន ថែមទៀត ដើម្បីផ្គត់ផ្គង់ដល់ ប្រទេសអ៊ុយក្រែន” ។ លោក Rutte បានកត់សម្គាល់ថាមាន “កម្លាំងចេញពីឧស្សាហកម្មការពារ របស់យើង” ដើម្បីជំរុញកងកម្លាំងអ៊ុយក្រែន៕
ប្រែសម្រួលៈ ណៃ តុលា
