ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្ត្រីថៃធ្វើការប្តេជ្ញាចិត្ត ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ គ្រប់វិស័យជាមួយនឹងចិន

បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថានាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃថៃ លោក Anutin Charnvirakul បាននិយាយកាលពីថ្ងៃសុក្រថា រដ្ឋាភិបាលថ្មីនឹងពង្រឹងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយជាមួយប្រទេសចិន។

លោក Anutin បាន​ធ្វើ​ការ​កត់សម្គាល់​នេះ​ក្នុង​ពេល​ជួប​ជាមួយ​ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​នៅ​ប្រទេស​ថៃ គឺលោក Zhang Jianwei។

លោកនាយករដ្ឋមន្ត្រីបានកោតសរសើរចំពោះការអភិវឌ្ឍន៍ទំនាក់ទំនងថៃ-ចិន ដោយកត់សម្គាល់ថាឆ្នាំនេះជាខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។

លោកមានប្រសាសន៍ថា រដ្ឋាភិបាលថ្មីនឹងធ្វើការដើម្បីជំរុញទំនាក់ទំនងទ្វេភាគីបន្ថែមទៀត និងការរឹតចំណងមិត្តភាពរវាងប្រជាជនទាំងពីរ។

លោក Zhang បាននិយាយថា ប្រទេសចិនបានត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើការជាមួយប្រទេសថៃ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការដែលមានផលប្រយោជន៍ទៅវិញទៅមក បង្កើនការសម្របសម្រួលពហុភាគី និងសម្រេចបាននូវវឌ្ឍនភាពថ្មីក្នុងការកសាងសហគមន៍មួយដែលមានអនាគតរួមគ្នារវាងចិន និងថៃ៕

ប្រែសម្រួល៖ ស៊ុនលី

To Top