លោក Trump អះអាងថា អ៊ុយក្រែន នឹងមិនអាចយកឈ្នះសង្គ្រាម ជាមួយនឹងរុស្សីដាច់ខាត

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីអាមេរិក Donald Trump បានលើកឡើងសាជាថ្មីថាលោកមិនជឿឡើយដែលអ៊ុយក្រែន អាចឈ្នះសង្រ្គាមជាមួយរុស្ស៊ីនោះ។
ថ្លែងទៅកាន់អ្នកសារព័ត៌មាន នៅឯសេតវិមាន កាលពីថ្ងៃចន្ទ លោក Trump បាននិយាយថា ៖ពួកគេនៅតែអាចឈ្នះវាបាន? ខ្ញុំមិនគិតថាពួកគេនឹងឈ្នះនោះទេ ថាពួកគេនៅតែអាចឈ្នះវាបាន នៅពេលត្រូវបានសួរឱ្យបញ្ជាក់ ពីជំហររបស់គាត់លើជម្លោះ។
នៅពេលសួរអំពីការវាយប្រហារ របស់រុស្ស៊ីលើតំបន់ជនស៊ីវិល ក្នុងប្រទេសអ៊ុយក្រែន លោកបានឆ្លើយថាអ្នកស្លាប់ភាគច្រើនជាទាហាន។ លោក Trump ក៏បានអះអាងដែរថា ទាហានពី៥០០០ទៅ៧០០០នាក់នៅភាគីទាំងសងខាងបានស្លាប់រាល់សប្តាហ៍ក្នុងជម្លោះ។
លោក Trump បាននិយាយ កាលពីខែមុនថា អ៊ុយក្រែនយ៉ាងណា ក្តីអាចទទួលបានមកវិញ នូវទឹកដីទាំងអស់ ដែលខ្លួនបានបាត់បង់ ទៅឱ្យប្រទេសរុស្ស៊ីក្នុងរយៈពេល នៃសង្រ្គាមរយៈពេលបីឆ្នាំ។
គួរឲ្យដឹងដែរថាបន្ទាប់ពីការសន្ទនាតាមទូរស័ព្ទ ជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putinកាលពីសប្តាហ៍មុន លោក Trump បានទទូចម្តងទៀតថា អ៊ុយក្រែននឹងមិនជៀសមិនផុត អំពីបាត់បង់ទឹកដីមួយចំនួនរបស់ខ្លួនទៅឱ្យប្រទេសរុស្ស៊ី នោះទេបន្ទាប់ពីជម្លោះដ៏យូរអង្វែងមួយនេះ៕
ប្រែសម្រួល៖ស៊ុនលី
