ហ្សឺណែវ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៩ថា សង្រ្គាមពាណិជ្ជកម្ម នៅតែបន្តកើតឡើង រវាងសហរដ្ឋអាមេរិក និងប្រទេសចិន គឺបង្កការខាតបង់សេដ្ឋកិច្ចទាំង សង្ខាង ។ អង្គការសហប្រជាជាតិ (UN)បានថ្លែងឲ្យដឹងកាលពីថ្ងៃអង្គារ ជាមួយគ្នានេះដែរ រាល់ការនាំចេញ បានធ្លាក់ចុះ ហើយតម្លៃកាន់តែកើនឡើងខ្ពស់ សម្រាប់អ្នកប្រើប្រាស់ទាំងឡាយ ។
នៅក្នុងសេចក្តីរាយការណ៍ កាលពីពេលថ្មីៗនេះ បានឲ្យដឹងថា នៅក្នុងមហាសន្និបាត អង្គការសហប្រជាជាតិ ស្តីអំ ពីការអភិវឌ្ឍន៍ និងពាណិជ្ជកម្ម (UNCTAD) បានលើកឡើង អំពីការគិតពន្ធកាន់តែខ្ពស់ ដែលបានស្នើឡើងដោយ ប្រទេសមហាអំណាចសេដ្ឋកិច្ចទាំង២ របស់ពិភពលោក ហើយត្រូវបានគេរកឃើញថា ប្រទេសទាំងពីរទទួលរង ការខាតបងទាំងសង្ខាង ។
អង្គការសហប្រជាជាតិ បានប្រកាសថា ហេតុផលទាំងនេះហើយ ដែលនាំឲ្យងាកទៅរកហានីភ័យកាន់តែខ្លាំង ទៅលើសេដ្ឋកិច្ចរបស់ពិភពលោក ។
គួររំលឹកថា សង្គ្រាមពាណិជ្ជកម្មរវាងចិន និងសហរដ្ឋអាមេរិក បានកើតឡើង ចាប់តាំងពីឆ្នាំមុន ដែលត្រូវបានគេ មើលឃើញអំពីការដំឡើងពន្ធគយ ដែលស្នើឡើងនូវទឹកប្រាក់ រាប់រយពាន់លានដុល្លារ ទៅលើទំនិញជាច្រើន ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា