ព័ត៌មានអន្តរជាតិ

បារាំង៖ មេដឹកនាំកំពូល សកម្មប្រយុទ្ធជាមួយអាល់កៃដា ត្រូវបានសម្លាប់នៅក្រុង Sahel ទឹកដីម៉ាលី

ម៉ាលី៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៩ថា រដ្ឋមន្ត្រីក្រសួងការពារជាតិបារំាង បានថ្លែងឲ្យដឹង កាលពីថ្ងៃអង្គារថា កងកម្លាំងយោធារបស់បារាំង បានសម្លាប់ មេដឹកនាំកំពូលមួយរូប ដែលមានអំណាចបំផុត នៅក្នុងក្រុមសកម្មប្រយុទ្ធអាហ្វ្រិក ដែលមានទំនាក់ទំនងជាមួយ ក្រុមអាល់កៃដា នៅក្នុងប្រទេសម៉ាលី កាលពីខែមុន ។

លោកស្រី Florence Parly រដ្ឋមន្ត្រីបានថ្លែងយ៉ាងដូច្នេះ នៅលើយន្តហោះរដ្ឋាភិបាល ខណៈដែលលោកស្រី បានវិលត្រឡប់ ពីការបំពេញទស្សនកិច្ចផ្លូវការមួយ ទៅកាន់ប្រទេសនៅក្នុងតំបន់អាហ្វ្រិក ខាងលិចថា ជនជាតិម៉ារ៉ុក ដែលមានឈ្មោះ Ali Maychou ដែលជាក្រុមគាំទ្រដល់ ក្រុមឥស្លាម និងម៉ូស្លីម គឺ “ភេរវករទី២ដែលចង់បានទឹកដី នៅក្នុងក្រុង Sahel ក្នុងនោះរាប់បញ្ចូលទាំង ជនជាតិអាមេរិកាំងផងដែរ” ។
ក្រុមឥស្លាម និងម៉ូស្លីម បានប្រកាសទទួលខុសត្រូវ សម្រាប់ការវាយប្រហារដ៏ធំ នៅក្នុងក្រុង Sahel ចាប់តាំងពី បើកការវាយលុកជាផ្លូវការនៅក្នុងឆ្នាំ២០១៧ ។

លោកស្រី Parly បានថ្លែងទៀតថា លោក Ali Maychou ត្រូវបានសម្លាប់ នៅក្នុងអំឡុងពេលយប់ នៅថ្ងៃទី៨ ខែតុលា នៅក្នុងប្រទេសម៉ាលី ជាមួយគ្នានេះដែរ មានយោធារបស់ម៉ាលី និងសហរដ្ឋអាមេរិកជួយគាំទ្រ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top