ព័ត៌មានជាតិ

ស្រ្តី ម្នាក់ដែលត្រូវសត្វឆ្កែចចកខាំ នៅក្នុងស្រុកមោងឬស្សីកន្លងទៅ បានទទួលមរណៈភាព

បាត់ដំបង៖ ស្រ្តីម្នាក់ ដែលត្រូវបានសត្វឆ្កែចចកខាំ កាលពីអំឡុងដើមខែតុលា ឆ្នាំ២០២៥ បានទទួលមរណៈភាព។ បើយោងរតាមគណនីហ្វេសប៊ុកឈ្មោះ« ផាន់នី ផាន់នី» នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥នេះ បានសរសេររៀបរាប់ថា «បងថ្លៃខ្ញុំដែលត្រូវសត្វឆ្កែចចកខាំនៅភូមិពោធិ៍កាលពីថ្ងៃមុន ឥឡូវគាត់បានទទួលមរណភាពហើយ(28/10/2025)😢 សូមអោយដួងវិញ្ញាណខណ្ឌបងថ្លៃទៅអោយបានស្ងប់សុខផងចុះ🙏😢😢»។

សូមរំលឹកថា កាលពីថ្ងៃទី០៦ដល់ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៥នេះ ប្រជាពលរដ្ឋ វាយឆ្កែចចកងាប់ ចំនួន ០៤ក្បាលហើយ គឺនៅភូមិរាមគន់ ឃុំគារចំនួន០១ក្បាល,ភូមិទួលតាថុន ឃុំជ្រៃ ចំនួន០១ក្បាល,ភូមិប្រឡាយ ស្តៅ ឃុំតាលាស់ ចំនួន០១ក្បាល និង ភូមិទួលព្រំ២ ឃុំកកោះ ចំនួន០១ក្បាល ។

បើតាមអាជ្ញាធរស្រុកមោងឫស្សី បានឱ្យដឹងថា​ ដើមហេតុដែលបណ្តាលឲ្យមានសត្វឆ្កែចចក បែកហ្វូងរត់ចូលភូមិអ្នកស្រុកនោះ គឺដោយសារមាន ទឹកជំនន់ទឹកទន្លេ បានហក់ឡើងខ្លាំង លិចទីជម្រករបស់វា ទើបពួកសត្វឆ្កែចចកទាំងនោះ គ្មានទីជម្រក ក៏រត់ ចូលភូមិរបស់អ្នកស្រុក ។

ជាមួយគ្នានេះ រដ្ឋបាលស្រុកមោងឫស្សី បានអំពាវនាវ ដល់សាធារណជន បងប្អូនប្រជាពលរដ្ឋ ទាំងអស់សូម មេត្តាមានការប្រុងប្រយ័ត្នខ្ពស់បំផុត ពិសេសក្មេងតូចៗ កុំឲ្យដើរលេងម្នាក់ឯង ក្រែងជួបប្រទះនឹងសត្វឆ្កែចចក ដែលអាច ខាំបង្កឲ្យគ្រោះថ្នាក់ដល់សុខភាពនិងអាយុជីវិត។ បើបងប្អូនបានឃើញ ឬ ជួបប្រទះនឹងសត្វឆ្កែចចក ដែលរត់ចូលក្នុងភូមិ សូមរាយការណ៍មករដ្ឋបាល ស្រុកមោងឫស្សី តាមរយៈ លេខទូរស័ព្ទ ០៩២ ៤៦៨ ៩៦៨,០៨៨ ៦២ ២៧ ៦៦៣ ដើម្បីឲ្យរដ្ឋបាលស្រុក ចាត់មន្ត្រីជំនាញចុះពិនិត្យនិងអន្តរាគមន៍ ៕

To Top