ប្រទេសថៃ បង្កើនទស្សនវិស័យកំណើនសេដ្ឋកិច្ចឆ្នាំ២០២៥ ដល់ ២,៤ភាគរយ
 
																						
											
											
											បាងកក៖ ក្រសួងហិរញ្ញវត្ថុថៃបានឲ្យដឹងថា សេដ្ឋកិច្ចរបស់ប្រទេសថៃ ត្រូវបានគេព្យាករថា នឹងកើនឡើង ២,៤ ភាគរយនៅឆ្នាំ ២០២៥ ដែលកើនឡើងបន្តិចពី ២,២ ភាគរយនៅក្នុងការព្យាករណ៍ពីមុន ដែលជំរុញដោយវិធានការជំរុញសេដ្ឋកិច្ចនៅចុងឆ្នាំ និងការអនុវត្តការនាំចេញដ៏រឹងមាំ។
ក្រសួងបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការប្រើប្រាស់ឯកជនត្រូវបានគេរំពឹងថានឹងកើនឡើង ៣ ភាគរយ ដែលជំរុញដោយគំនិតផ្តួចផ្តើមរបស់រដ្ឋាភិបាល ដូចជាកម្មវិធីសហទូទាត់ ដែលមានគោលបំណងជំរុញការប្រើប្រាស់ក្នុងស្រុកក្នុងអំឡុងត្រីមាសចុងក្រោយនៃឆ្នាំនេះ។
លោក Vinit Visessuvanapoom អគ្គនាយកការិយាល័យគោលនយោបាយសារពើពន្ធរបស់ក្រសួងបានឲ្យដឹថា តម្លៃនាំចេញទំនិញជាប្រាក់ដុល្លារអាមេរិកត្រូវបានគេព្យាករថា នឹងកើនឡើង ១០ ភាគរយ កើនឡើងពីការព្យាករណ៍ពីមុន ៥,៥ ភាគរយ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
លោក បានប្រាប់សន្និសីទសារព័ត៌មានមួយថា កំណើនសេដ្ឋកិច្ចរបស់ប្រទេសនៅអាស៊ីអាគ្នេយ៍នេះត្រូវបានគេរំពឹងថានឹងថយចុះមកត្រឹម ២ ភាគរយនៅឆ្នាំក្រោយ ដែលភាគច្រើនដោយសារតែការនាំចេញបានកើនឡើងនៅឆ្នាំ ២០២៥ ដែលជាវិធានការមួយដែលត្រូវបានធ្វើឡើងដើម្បីកាត់បន្ថយផលប៉ះពាល់នៃការដំឡើងពន្ធរបស់សហរដ្ឋអាមេរិក។ កាលពីឆ្នាំមុន សេដ្ឋកិច្ចរបស់ប្រទេសនេះបានកើនឡើង ២.៥ ភាគរយ៕
ប្រែសម្រួល ឈូក បូរ៉ា
 
													
																							
 
								 
																						 
								 
																						 
								 
																						 
								 
																						 
								 
																						 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									