អត្ថបទ

ក្រុមហ៊ុនទឹកពិសា ហាយ-ធិច បានរៀបចំសប្បុរសធម៌យុទ្ធនាការមូលនិធិគន្ធបុប្ឆាកម្ពុជា ក្រោមប្រធានបទ “ ១ ម៉ឺនយួរ ១ ម៉ឺនរៀល” ដើម្បីអបអរសាទរខួបទី ២៥ ឆ្នាំ២០២៥ របស់ក្រុមហ៊ុន

ភ្នំពេញ៖នាថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ ក្រុមហ៊ុនទឹកពិសា ហាយ-ធិច បានរៀបចំសប្បុរសធម៌យុទ្ធនាការមូលនិធិគន្ធបុប្ឆាកម្ពុជា ក្រោមប្រធានបទ “ ១ ម៉ឺនយួរ ១ ម៉ឺនរៀល” ដើម្បីអបអរសាទរខួបទី ២៥ ឆ្នាំ២០២៥ របស់ក្រុមហ៊ុនទឹកពិសា ហាយ-ធិច តែងតែទទួលបានការជឿទុកចិត្តពីសំណាក់អតិថិជន ការប្រកាន់យកនូវគោលការណ៍គុណភាពនឹងធ្វើឲ្យក្រុមហ៊ុនអាចបន្តដំណើរ យូរអង្វែងទៅមុខទៀត ដែលប្រព្រឹត្តនៅផ្សារទំនើប អ៊ីអនម៉ល សែនសុខ (AEON 2)។
ក្នុងឱកាសពិធី អបអរសាទរខួបទី ២៥ ឆ្នាំ២០២៥ របស់ក្រុមហ៊ុនទឹកពិសា ហាយ-ធិច ដើម្បីសប្បុរសធម៌ជូនទៅមូលនិធិគន្ធបុប្ផាកម្ពុជា នាថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ ដែលប្រព្រឹត្តនៅផ្សារទំនើប អ៊ីអនម៉ល សែនសុខ (AEON 2)ដោយមានការអញ្ជើញចូលរួមពីសំណាក់ឧកញ្ញ៉ា លាង សាំង អគ្គនាយកក្រុមហ៊ុន SL HI-TECH CO,.LTD និងលោកស្រី ខ្លឹង ផល្លី អគ្គនាយិកាក្រុមហ៊ុន SL HI-TECH CO,.LTD និងបុគ្គលិកក្រុមហ៊ុន SL HI-TECH CO,.LTD ទំាងអស់។
ឧកញ្ញ៉ា លាង សាំង អគ្គនាយកក្រុមហ៊ុន SL HI-TECH CO,.LTD បានមានប្រសាសនថា ក្នុងបរិបទដើម្បីអបអរសាទរ ការខិតខំប្រឹងប្រែង និងដំណើរការដ៏ជោគជ័យរយៈពេល ២៥ឆ្នាំរបស់ទឹកពិសា ហាយធិចរបស់ក្រុមហ៊ុន SL HI-TECH CO,.LTD ដែលបានឈរជើងយ៉ាងរឹងមាំក្នុងប្រទេសកម្ពុជា ដោយយើងបាននាំអារម្មណ៍អ្នកទាំងអស់គ្នាដើម្បីវិលត្រឡប់ទៅកាន់ ទស្សវត្សឆ្នាំ ២០០០ តាមរយៈការនាំយកត្រឡប់មកវិញនូវដបទឹក Retro ស៊េរីចាស់ របស់ទឹកពិសា ហាយធិចដែលជាដបទឹកដំបូងបង្អស់របស់យើង។ ដោយសារមានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់អតិថិជន និងប្ដេជ្ញាចិត្តខ្ពស់ពីថ្នាក់ដឹកនាំក្រុមហ៊ុននោះ ក្រុមហ៊ុនបានផ្តោតការយកចិត្តទុកដាក់សំខាន់ទៅលើគុណភាពនៃផលិតផលជាចម្បង ដូច្នេះហើយទើបគ្រប់ផលិតផលរបស់ក្រុមហ៊ុនទឹកពិសា ហាយ-ធិច តែងតែទទួលបានការជឿទុកចិត្តពីសំណាក់អតិថិជន ការប្រកាន់យកនូវ គោលការណ៍គុណភាពនឹងធ្វើឲ្យក្រុមហ៊ុនអាចបន្តដំណើរ យូរអង្វែងទៅមុខទៀតដោយទាំងនេះស្តែងចេញពី ភាពឧស្សាហ៍ព្យាយាម សុចរិតភាព និងគំនិតច្នៃប្រឌិត របស់ក្រុមហ៊ុនក្នុងប្រតិបត្តិការអាជីវកម្មរបស់ខ្លួន។
លោកអគ្គនាយកក្រុមហ៊ុន SL HI-TECH CO,.LTD បានបន្តថា ថ្ងៃនេះក្រុមហ៊ុន SL HI-TECH CO,.LTD បាននាំយកកាដូពិសេសមួយជូនមន្ទីរគន្ធបុប្ឆា ក្រោមប្រធានបទ “ ១ ម៉ឺនយួរ ១ ម៉ឺនរៀល” ដែលជាព្រឹត្តិការណ៍សប្បុរសធម៌របស់ក្រុមហ៊ុន ចំពោះថវិកានៃការលក់ទឹកពិសា ហាយធិចចំនួន១ ម៉ឺនយួរស្មើនឹង ១០០ លានរៀលប្រគល់ជូនមន្ទីរគន្ធបុប្ឆាសម្រាប់ក្មេងៗដែលមកសម្រាកព្យាបាលមន្ទីរគន្ធបុប្ឆា និងជាការចូលរួមសង្គមជាតិបែបមនុស្សធម៌។
កម្មវិធីរបស់យើងនឹងធ្វើការប្រារព្ធឡើងរយៈពេល៣ ថ្ងៃពេញគឺចាប់ពីថ្ងៃទី ៣១ តុលា ដល់ថ្ងៃទី២ វិច្ឆិកា ចាប់ពីម៉ោង ១០ ព្រឹក ដល់ម៉ោង ៩ យប់។

  • សកម្មភាពពិសេសៗកំពុងរង់ចាំអ្នក!
  • ជួបជាមួយនឹង លោកតា ព្រហ្ម ម៉ាញដែលជាសិល្បករកំពូលនៃសិល្បៈអាយ៉ៃ, លោក ម៉ួន ម៉ារ៉ា និង លោក ចាន់ សម័យ ដែលជាសិល្បករដ៏មានប្រជាប្រិយភាពក្នុងទស្សវត្សឆ្នាំ ២០០០ នៅថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០២៥
  • ជួបជាមួយតារាចម្រៀង លោក Kwan និង អ្នកនាង ខាត់ សុខីម នៅថ្ងៃទី ០១ ខែវិច្ឆិកា ឆ្នាំ ២០២៥ ចាប់ពីម៉ោង 7 យប់តទៅ ត្រៀមខ្លួនរាំឱ្យកក្រើកឆាក នារាត្រីនេះ
  • ជួបជាមួយតារារ៉េប Tep Piseth នៅថ្ងៃទី ០២ ខែវិច្ឆិកា ឆ្នាំ ២០២៥ ចាប់ពីម៉ោង 7 យប់តទៅ នៅក្នុងកម្មវិធីគម្រប់ខួប ២៥ ឆ្នាំទឹកពិសា ហាយធិចនៅបរិវេណ Central Court របស់យើងនេះផ្ទាល់។
  • យើងក៏មានការចែកជូនដោយឥតគិតថ្លៃនូវ ស្ករកាត់រូបសត្វ ដែលធ្វើឡើងយ៉ាងចំណាន ពីសំណាក់អ្នកជំនាញជើងចាស់របស់យើង ដែលអាចច្នៃជារូបសត្វស្អាតៗ និងគ្រប់ប្រភេទជូនអ្នកទាំងអស់គ្នា។ ចំនួនមានកំណត់
  • ការចែកជូនដោយឥតគិតថ្លៃ នូវទឹកកកឈូសបែបខ្មែរ នៅក្នុងសម័យឆ្នាំ ២០០០។ ចំនួនមានកំណត់
  • បងៗអូនៗ ដែលមានអារម្មណ៍ថាក្ដៅឬស្រេកទឹកអាចអញ្ជើញមកយកទឹកពិសា Hi-Tech ដែលយើងធ្វើការចែកជូននៅបរិវេណខាងមុខនេះបានដោយឥតគិតថ្លៃ។ ចំនួនមានកំណត់
  • លើសពីនេះអ្នកទាំងអស់គ្នាក៏អាចចូលមកថតរូបលេងកម្សាន្តនៅក្នុងបរិវេណកម្មវិធីរបស់យើង ដើម្បីទទួលយកបទពិសោធន៍នៃការវិលត្រឡប់ទៅកាន់អតីតកាលក្នុងទស្សវត្សឆ្នាំ ២០០០ ហើយថតលេងកម្សាន្តជាមួយនឹង Filter របស់យើងដើម្បីធ្វើទទួលយកបទពិសោធន៍ពិតៗ។
  • បងៗដែលមានកូនតូចៗក៏អាចយកកូនរបស់លោកអ្នកមកចូលលេងផាត់រូបលេងកម្សាន្តនៅក្នុង បរិវេណកម្មវិធីរបស់យើងផងដែរ៕

To Top