ព័ត៌មានជាតិ

ពលរដ្ឋជាង ៥៣គ្រួសារ នៅឃុំស្រឡៅ ស្រុកតាំងគោកខេត្តកំពង់ធំ ប្រកបរបរចិញ្ចឹមកណ្តូប, ចង្រិត.បន្ទាប់ពីរដូវធ្វើស្រែត្រូវបានបញ្ចប់ៗ

កំពង់ធំ៖ លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក នាព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានដឹកនាំមន្ត្រីចុះពិនិត្យជាក់ស្តែងលើសកម្មភាពចិញ្ចឹមកណ្តូបបន្ថែមពីលើមុខរបរប្រចាំថ្ងៃ របស់ប្រជាកសិករចំនួន៥៣គ្រួសារ នៅក្នុងភូមិទោង ឃុំស្រឡៅ ស្រុកតាំងគោក ខេត្តកំពង់ធំ ដែលបានចិញ្ចឹមចំនួនជិត១០០ទ្រុង ដើម្បីរកចំនូលបន្ថែមសម្រាប់ទ្រទ្រង់ដល់ជីវភាពប្រចាំថ្ងៃ។

សូមបញ្ជាក់ដែរថា ប្រជាពលរដ្ឋនៅក្នុងភូមិទោង ឃុំស្រឡៅ ក្រៅពីការប្រកបរបរធ្វើស្រែចំការ ឆ្លៀតពេលទំនេរក៏បាននាំគ្នាងាកមកចិញ្ចឹមកណ្តូបដើម្បីរកចំណូលបន្ថែម ដោយពួកគាត់អាចរកប្រាក់ចំណូលបានយ៉ាងតិចចន្លោះពី១លានរៀល ទៅ១លាន ៥០ម៉ឺនរៀលក្នុងមួយខែ ដែលអាចជួយទ្រទ្រង់ដល់ជីវភាពរបស់ពួកគាត់បានមួយកម្រិតទៀត។

លោក សែម ចាន់ធី បានរៀបរាប់ទៀតថា ការចិញ្ចឹកកណ្តូបតាមបែបធម្មជាតិ និងគ្មានគីមីនេះ លោកអាចយកទៅលក់បានក្នុងមួយគីឡូក្រាមតម្លៃចន្លោះពី ២ម៉ឺនរៀល ទៅ២៥ .០០០រៀល ដែលអាចជួយឱ្យលោកអាចរកចំណូលបានច្រើនគួរសម និងជួយឱ្យប្រជាកសិករដែលជាអ្នកចិញ្ចឹមផ្ទាល់ រកចំណូលបានចន្លោះពី១លានរៀល ទៅ១លាន៥០ម៉ឺនរៀល៕

ដោយ៖ សំនៀង

To Top