លោក Trump ធ្វើការលើកឡើងម្តងទៀតជាមួយនឹងមីស៊ីល Tomahawk សម្រាប់អ៊ុយក្រែន
បរទេស៖យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីអាមេរិកលោក Donald Trump បាននិយាយថាគាត់ ពិតជាមិន ពិចារណាផ្តល់ឲ្យទីក្រុងគៀវនូវមីស៊ីលរយៈចម្ងាយឆ្ងាយ Tomahawk ហើយដោយស្នើឱ្យអ៊ុយក្រែននិងរុស្ស៊ីគួរតែសម្រេចចិត្តចាកចេញពីឈុតឆាក ប្រយុទ្ធនិងជម្លោះរវាងគ្នា។
លោក Trump បានធ្វើការកត់សម្គាល់កាលពីថ្ងៃអាទិត្យ ខណៈកំពុងធ្វើដំណើរនៅលើយន្តហោះ Air Force One។ គាត់ត្រូវបានគេសួរអំពីការផ្គត់ផ្គង់អ៊ុយក្រែនជាមួយ Tomahawk បន្ទាប់ពីរបាយការណ៍របស់ CNN ថាមន្ទីរបញ្ចកោណបានអនុម័តវិធានការបែបនេះដោយបានសន្និដ្ឋានថាវានឹងមិនប៉ះពាល់ដល់ឃ្លាំងស្តុករបស់សហរដ្ឋអាមេរិកខ្លាំងនោះទេ។
ជាការឆ្លើយតបលោក Trump បាននិយាយបែបនេះថា៖ទេ មិនពិតទេ។ អាចកើតឡើង អាចផ្លាស់ប្តូរ នាពេលខាងមុខប៉ុន្តែនៅពេលនេះ នឹងមិនអាចកើតមានឡើង។
ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ លោក Trump បាននិងកំពុងបញ្ជូនសញ្ញាចម្រុះនៅលើ មីស៊ីលTomahawk ខណៈពេលដែលមិនដែលចេញសេចក្តីសម្រេចទាំងស្រុងក្នុងការផ្តល់ឱ្យពួកគេទៅឲ្យអ៊ុយក្រែនក្តី។
គួរឲ្យដឹងដែរថាទីក្រុងមូស្គូបានព្រមានយ៉ាងម៉ឺងម៉ាត់ប្រឆាំងនឹងការផ្គត់ផ្គង់មួយនេះ ដោយព្រមានថា ខ្លួននឹងបង្អាក់ដំណើរការទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងរុស្ស៊ី និងធ្វើឱ្យខូចទំនាក់ទំនងទ្វេភាគីយ៉ាងធ្ងន់ធ្ងរ ដោយមិនផ្លាស់ប្តូរស្ថានភាពនៅសមរភូមិក្នុងជម្លោះអ៊ុយក្រែន៕
ប្រែសម្រួល៖ស៊ុនលី
