ការនាំចេញប្រេងរបស់រុស្ស៊ីទៅឥណ្ឌានៅតែកើនឡើង បើទោះជាមានការដាក់ទណ្ឌកម្មពីលោកខាងលិច
បរទេស៖ សារព័ត៌មាន Reuters បានរាយការណ៍កាលពីថ្ងៃចន្ទ ដោយដកស្រង់ទិន្នន័យបឋមពីក្រុមហ៊ុនវិភាគ Kpler និង OilX ថា ការនាំចូលប្រេងឆៅរបស់ឥណ្ឌាពីរុស្ស៊ីបានកើនឡើងក្នុងខែតុលា គឺកើនពីមួយខែទៅមួយខែ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៥ បានឱ្យដឹងថា Kpler បានប៉ាន់ប្រមាណថា ការនាំចូលប្រេងឆៅពីរុស្ស៊ីរបស់ឥណ្ឌាមានប្រហែល 1.48 លានបារ៉ែលក្នុងមួយថ្ងៃ (bpd) ក្នុងខែតុលា កើនឡើងពី 1.44 លានបារ៉ែលក្នុងខែកញ្ញា។ OilX បានផ្តល់តួលេខស្រដៀងគ្នា ដែរថា 1.48 និង 1.43 លាន បារ៉ែល សម្រាប់ខែតុលា និងខែកញ្ញា រៀងគ្នា។ ទីភ្នាក់ងារព័ត៌មានបានបន្ថែមថា ទិន្នន័យមិនរាប់បញ្ចូលប្រេងដើមកាហ្សាក់ស្ថានដែលនាំចេញតាមរយៈប្រទេសរុស្ស៊ីនោះទេ។
សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មលើក្រុមហ៊ុនប្រេងយក្សរុស្ស៊ី Rosneft និង Lukoil និងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ពួកគេកាលពីចុងខែតុលា។ ក្នុងពេលជាមួយគ្នានោះ សហភាពអឺរ៉ុបបានអនុវត្តជាផ្លូវការនូវកញ្ចប់ទណ្ឌកម្មទី 19 របស់ខ្លួនប្រឆាំងនឹងទីក្រុងមូស្គូ ដោយផ្តោតលើកប៉ាល់ជាង 117គ្រឿង ពីអ្វីដែលទីក្រុងព្រុចសែលអះអាងថាជា “កងនាវាស្រមោល” របស់រុស្ស៊ី ក៏ដូចជាបុគ្គល និងអង្គភាពបន្ថែម។
កាលពីដើមឆ្នាំនេះ លោក Trump បានដាក់ពន្ធ 25% លើប្រទេសឥណ្ឌា ដោយលើកឡើងពីការទិញប្រេងពីរុស្ស៊ីពីទីក្រុង New Delhi ជាហេតុផល។ ពន្ធគយគឺនៅលើកំពូលនៃពន្ធដែលមានស្រាប់ 25% ដែលត្រូវបានដាក់ជាផ្នែកមួយនៃ ‘ទិវារំដោះ’ នៅពេលដែលប្រទេសទាំងពីរបានបរាជ័យក្នុងការឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្ម។ ប្រធានាធិបតីអាមេរិកបានចោទប្រទេសឥណ្ឌានិងចិនថា បានរួមចំណែកក្នុងជម្លោះអ៊ុយក្រែនដោយការទិញប្រេងឆៅពីរុស្ស៊ី៕
ប្រែសម្រួលៈ ណៃ តុលា
