ព័ត៌មានជាតិ

កុមារជាង ៣០០០នាក់ បានមកពិនិត្យ និងសម្រាកព្យាបាល នៅមន្ទីរពេទ្យគន្ធបុប្ផា ក្នុងថ្ងៃនេះ​

ភ្នំពេញ៖ នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ដែលជាថ្ងៃសម្រាកនៃព្រះរាជពិធីបុណ្យអ៊ុំទូក បណ្តែប្រទីប និងសំពះព្រះខែ, មន្ទីរពេទ្យគន្ធបុប្ផាទាំងនៅរាជធានីភ្នំពេញ និងសៀមរាប នៅតែបន្តបើកដំណើរការព្យាបាលកុមាជាធម្មតា ជាមួយនិងការទទួលពិនិត្យ និងព្យាបាលកុមារជាង ៣ ពាន់នាក់ ដោយមិនគិតថ្លៃ។

កុមារដែលបានមកពិនិត្យព្យាលទាំងនេះ មានតាមផ្នែកសំខាន់ៗដូចជា ផ្នែកពិនិត្យព្យាបាលជំងឺក្រៅ (OPD): ចំនួន ២,៧៣៥ នាក់ , កុមារមានជំងឺធ្ងន់ធ្ងរចំនួន ៥៦៣ នាក់។

ក្រៅពីកុមារទាំង ៣ ពាន់ខាងលើ, ស្រ្តីមានផ្ទៃពោះ ទារក កុមារ ជាង ៣ ពាន់នាក់បន្ថែមផ្សេងទៀតកំពុងសម្រាកព្យាបាលស្រាប់ នៅមន្ទីរពេទ្យគន្ធបុប្ផា ផងដែរ ៕

To Top