ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូង នឹងស្នើកូរ៉េខាងជើង ជួបចរចាជាថ្មីម្ដងទៀត ជុំវិញបញ្ហាភ្នំ Kumgang

សេអ៊ូល៖ ប្រភពពីរដ្ឋាភិបាលបានឲ្យដឹងថា ប្រទេសកូរ៉េខាងត្បូង គ្រោងនឹងស្នើ ឱ្យមានកិច្ចចរចាកម្រិតការងារ ជាមួយប្រទេសកូរ៉េខាងជើងជាថ្មីម្តងទៀត ដើម្បីពិភាក្សាពីជោគវាសនា នៃកម្មវិធីដំណើរទស្សនកិច្ចរួមគ្នា ដែលបានផ្អាកជាយូរមកហើយ ទៅកាន់ភ្នំ Kumgang នៅក្នុងប្រទេសកុម្មុយនិស្ត។

ប្រទេសកូរ៉េខាងត្បូង បានផ្តល់នូវកិច្ចពិភាក្សាមួយ កាលពីសប្តាហ៍មុន នៅក្នុងការឆ្លើយតប ទៅនឹងការទាមទារ របស់កូរ៉េខាងជើង ដែលថាទីក្រុងសេអ៊ូល បានដកទីតាំង ដែលត្រូវបានគេ បោះបង់ចោលជាយូរមកហើយ ចេញពីរមណីយដ្ឋានភ្នំនេះ ប៉ុន្តែប្រទេសកូរ៉េខាងជើង បានបដិសេធការផ្តល់ជូននៅថ្ងៃបន្ទាប់ ដោយទទូចចង់ពិភាក្សា អំពីបញ្ហានេះ ជាលាយលក្ខណ៍អក្សរ។

យោងតាមប្រភពបានឱ្យដឹងថា សំណើថ្មីរបស់ទីក្រុងសេអ៊ូល អាចត្រូវបានបញ្ជូនទៅកូរ៉េខាងជើង នៅដើមសប្តាហ៍នេះ បន្ទាប់ពីមានការពិគ្រោះយោបល់ របស់រដ្ឋាភិបាលជាមួយប្រតិបត្តិករ អាជីវកម្មដែលពាក់ព័ន្ធ៕ ដោយ៖ ឈូក បូរ៉ា

To Top