ព័ត៌មានអន្តរជាតិ

រុស្សីធ្វើការប្រកាសបង្ហាញសមាសភាពគណៈប្រតិភូដែលត្រូវចូលរួមកិច្ចប្រជុំកំពូល G20 នៅអាហ្វ្រិក

បរទេស​៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានតែងតាំងជំនួយការប្រធានាធិបតី លោក Maksim Oreshkin ជាប្រធានគណៈប្រតិភូ ដែលនឹងតំណាងប្រទេសនៅក្នុងកិច្ចប្រជុំកំពូល G20 នាពេលខាងមុខ នៅអាហ្វ្រិកខាងត្បូង។ បន្ថែមពីនោះគេបានជឿជាក់ទៀតថាទាំងលោក Putin និងរដ្ឋមន្ត្រីការបរទេស Sergey Lavrov នឹងមិនចូលរួមព្រឹត្តិការណ៍នេះដោយផ្ទាល់ទេ។

អតីតរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍សេដ្ឋកិច្ច Oreshkin ក៏បម្រើការជាបេសកជនពិសេសរបស់Putinសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនៅក្នុងក្រុម BRICS+ ផងដែរ។
គាត់ត្រូវបានគេទទួលស្គាល់សមត្ថភាពដ៏ឆ្លាតវ៉ៃរបស់គាត់សម្រាប់ការចូលរួមរបស់គាត់មួយចំនួនដូចជាការបង្កើតការឆ្លើយតបផ្នែកសេដ្ឋកិច្ចរបស់រុស្ស៊ីចំពោះការដាក់ទណ្ឌកម្មរបស់លោកខាងលិច និងសម្រាប់ការជួយគ្រប់គ្រងទំនាក់ទំនងពាណិជ្ជកម្មជាមួយបរទេស។

គួរឲ្យដឹងដែរថាគណៈប្រតិភូរុស្ស៊ីក៏នឹងរួមបញ្ចូលជំនួយការរបស់វិមានក្រឹមឡាំងលោក Denis Agafonov និងលោក Svetlana Lukash ព្រមទាំងអនុរដ្ឋមន្ត្រី Aleksandr Pankin និង Ivan Chebeskov ផងដែរ៕

ប្រែសម្រួល៖ ស៊ុនលី

To Top