ក្រុមហ៊ុន United States នឹងវិនិយោគ ១១ពាន់លានដុល្លារនៅឆ្នាំ២០២៨ ក្នុងផែនការមូលធនថ្មីរបស់ក្រុមហ៊ុន Nippon Steel
តូក្យូ៖ ក្រុមហ៊ុន United States Steel Corp. ដែលជាអង្គភាពដែលគ្រប់គ្រងទាំងស្រុងដោយក្រុមហ៊ុន Nippon Steel Corp. ដែលជាក្រុមហ៊ុនផលិតដែកថែបឈានមុខគេរបស់ប្រទេសជប៉ុន បាននិយាយកាលពីថ្ងៃអង្គារថា ខ្លួននឹងវិនិយោគទឹកប្រាក់ចំនួន ១១ ពាន់លានដុល្លារនៅក្នុងស្រុកនៅចុងឆ្នាំ ២០២៨ ដើម្បីជំរុញកំណើនក្រោមទំនាក់ទំនងមូលធនថ្មីមួយ។
ក្រុមហ៊ុន U.S. Steel ដែលត្រូវបានទិញដោយក្រុមហ៊ុន Nippon Steel កាលពីខែមិថុនា មើលឃើញពីគោលដៅវិនិយោគច្រើនឆ្នាំប្រហែល ១៤ ពាន់លានដុល្លារ ដែលនឹងរួមបញ្ចូលលំហូរចូលមូលធនដ៏សំខាន់ និងការចែករំលែកបច្ចេកវិទ្យា “លំដាប់ពិភពលោក”។

ក្រុមហ៊ុនផលិតដែកថែបនេះក៏មានគម្រោង “ការពារ និងបង្កើត” ការងារជាង ១០ម៉ឺនកន្លែងដោយធ្វើទំនើបកម្មដំណើរការផលិត និងពង្រីកការស្រាវជ្រាវ និងអភិវឌ្ឍន៍ ក្នុងចំណោមជំហានផ្សេងៗទៀត។
ក្រុមហ៊ុន U.S. Steel បានឧ្យដឹងថា ការណែនាំអំពីជំនាញបច្ចេកវិទ្យារបស់ក្រុមហ៊ុន Nippon Steel បានជួយក្រុមហ៊ុននេះឱ្យបង្កើតគំនិតផ្តួចផ្តើមជាង ២០០ ដើម្បី “ជំរុញប្រសិទ្ធភាពប្រតិបត្តិការនៅគ្រប់ផ្នែកអាជីវកម្ម”។
តាមរយៈការរួមបញ្ចូលគ្នានៃការវិនិយោគមូលធន និងប្រសិទ្ធភាពប្រតិបត្តិការប្រសើរឡើង ក្រុមហ៊ុន U.S. Steel មានគោលបំណង “ដោះសោតម្លៃប្រហែល ៣ ពាន់លានដុល្លារ”៕
ប្រែសម្រួល ឈូក បូរ៉ា
