ប្រទេសចិន នឹងបន្តការផ្អាកពន្ធលើផលិតផលនាំចូលពីសហរដ្ឋអាមេរិក
ប៉េកាំង៖ ប្រទេសចិន នឹងបន្តផ្អាកពន្ធបន្ថែម ២៤ភាគរយលើការនាំចូលពីសហរដ្ឋអាមេរិករយៈពេលមួយឆ្នាំ ខណៈពេលដែលរក្សាអត្រា ១០ភាគរយ នេះបើយោងតាមសេចក្តីប្រកាសដែលចេញផ្សាយនៅថ្ងៃពុធដោយគណៈកម្មការពន្ធគយនៃក្រុមប្រឹក្សារដ្ឋ។
គណៈកម្មការបានឧ្យដឹងថា ប្រទេសចិន នឹងធ្វើការកែសម្រួលចាប់ពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះបេីយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារ័ត៌មានចិនស៊ិនហួ។
គណៈកម្មការបានឧ្យដឹងថា ចលនានេះមានគោលបំណងអនុវត្តលទ្ធផល និងការឯកភាពគ្នាដែលសម្រេចបាននៅក្នុងកិច្ចចរចាសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងចិន-សហរដ្ឋអាមេរិក។
គណៈកម្មការបានបន្ថែមថា ការផ្អាកពន្ធបន្ថែមមួយចំនួនជាបន្តបន្ទាប់រវាងប្រទេសចិន និងសហរដ្ឋអាមេរិកនឹងជួយលើកកម្ពស់ការអភិវឌ្ឍដ៏រឹងមាំ ស្ថិរភាព និងប្រកបដោយចីរភាពនៃទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគី នាំមកនូវអត្ថប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ និងរួមចំណែកដល់វិបុលភាពសកល។
គណៈកម្មការក៏បានឧ្យដឹងនៅថ្ងៃពុធផងដែរថា ចាប់ផ្តើមពីម៉ោង ១រសៀល នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ ប្រទេសចិន នឹងបញ្ចប់វិធានការពន្ធបន្ថែម ដែលមានចែងក្នុងសេចក្តីប្រកាសមុននេះលើការនាំចូលមួយចំនួនដែលមានប្រភពមកពីសហរដ្ឋអាមេរិក៕
ប្រែសម្រួល ឈូក បូរ៉ា
