ព័ត៌មានអន្តរជាតិ

វៀតណាម​ រកចំណូលបាន ៧,៤ ពាន់លានដុល្លារអាមេរិកពីការនាំចេញកាហ្វេក្នុងរយៈពេល ១០ ខែ

ហាណូយ៖​ ការនាំចេញកាហ្វេរបស់វៀតណាមទទួលបាន ៧,៤១ ពាន់លានដុល្លារអាមេរិកក្នុងរយៈពេល ១០ ខែដំបូងនៃឆ្នាំនេះ កើនឡើង ៦១,៨ ភាគរយធៀបនឹងឆ្នាំមុន នេះបើយោងតាមរបាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានវៀតណាមនៅថ្ងៃពុធ ដោយដកស្រង់សម្តីរបស់ក្រសួងកសិកម្ម និងបរិស្ថានវៀតណាម។

ក្នុងអំឡុងពេលនេះ ការនាំចេញកាហ្វេបានកើនឡើង ១៣,៥ ភាគរយក្នុងបរិមាណដល់ ១,៣ លានតោន នេះបើយោងតាមរបាយការណ៍។

អាល្លឺម៉ង់ អ៊ីតាលី និងអេស្ប៉ាញ គឺជាប្រទេសនាំចូលកាហ្វេវៀតណាមធំជាងគេទាំងបី ដែលមានចំនួន ១៣,៤ ភាគរយ ៧,៨ ភាគរយ និង ៧,៤ ភាគរយនៃចំណែកទីផ្សារសរុបរៀងៗខ្លួន។

កាសែតក្នុងស្រុក Kinh Te & Do Thi បានរាយការណ៍ថា តម្លៃនាំចេញកាហ្វេជាមធ្យមបានឈានដល់ ៥.៦៥៣ ដុល្លារអាមេរិកក្នុងមួយតោនចាប់ពីខែមករា​ ដល់ខែតុលា​ ឆ្នាំ២០២៥៕

ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top