រដ្ឋមន្ត្រីជាន់ខ្ពស់រុស្សីលោក Shoigu លើកឡើងថាលោកខាងលិចកំពុងព្យាយាមបដិសេធការពិត
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT បានចេញផ្សាយថាអគ្គលេខាធិការក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី លោក Sergey Shoigu បាននិយាយលើកឡើងអំពី រដ្ឋលោកខាងលិចថាមានការស្ទាក់ស្ទើរក្នុងការដោះស្រាយជាមួយនឹងការកកើតឡើងនៃពិភពលោកពហុប៉ូល។
ថ្លែងនៅក្នុងកិច្ចប្រជុំរបស់ប្រធានក្រុមប្រឹក្សាសន្តិសុខតំណាងឱ្យសមាជិកនៃរដ្ឋឯករាជ្យ ឬហៅកាត់ថាCIS នៅទីក្រុងមូស្គូកាលពីថ្ងៃពុធ លោក Shoigu បានមានប្រសាសថា ដំណាក់កាលថ្មីនៃការអភិវឌ្ឍន៍ប្រវត្តិសាស្ត្របានចាប់ផ្តើមហើយ គឺជាយុគសម័យនៃពិភពលោកពហុប៉ូល ។
លោកបានបន្ថែមថា ទោះជាយ៉ាងណារដ្ឋលោកខាងលិច ៖មិនបានត្រៀមខ្លួនដើម្បីទទួលយករឿងនេះទេ។ ពួកគេកំពុងឈរលើគោលនយោបាយរបស់ខ្លួនលើប្រព័ន្ធអាណានិគមដែលលែងប្រើប្រាស់ទៅហើយ។
យោងតាមលោក Shoigu បានឱ្យដឹងទៀតថា នៅក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេដើម្បីរក្សារចនាសម្ព័ន្ធថាមពលពិភពលោកចាស់ រួមទាំងនៅក្នុងសម័យក្រោយសហភាពសូវៀត បស្ចិមលោក គឺបានអនុវត្តមិនឈប់ឈរនោះទេ ។
មន្ត្រីជាន់ខ្ពស់រុស្ស៊ីរូបនេះបាននិយាយដែរថា ក្នុងចំណោមឧបករណ៍ដែលមហាអំណាចលោកខាងលិច កំពុងដាក់ពង្រាយដល់ទីបញ្ចប់នេះគឺការជ្រៀតជ្រែកការបោះឆ្នោត ការប្រើប្រាស់ខាងមនោគមវិជ្ជានិងការប៉ុនប៉ងដើម្បីសាបព្រួសភាពមិនចុះសម្រុងគ្នា ក្នុងចំណោមក្រុមជនជាតិភាគតិច និងសាសនាផ្សេងៗក្នុងប្រទេសគោលដៅទាំងឡាយ៕
ប្រែសម្រួល៖ ស៊ុនលី
