ព័ត៌មានអន្តរជាតិ

លោក Trump លើកឡើងថាអាមេរិកប្រហែលជានឹងធ្វើការជាមួយចិន និងរុស្សីដើម្បីលប់បំបាត់កម្មវិធីនុយក្លេអ៊ែរនាពេលអនាគត

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយកាលពីថ្ងៃពុធថា លោកអាចនឹងចាប់ផ្តើមធ្វើការសិក្សាទៅលើផែនការរំសាយអាវុធនុយក្លេអ៊ែរ ក្នុងពេលដំណាលគ្នាជាមួយរុស្ស៊ី និងចិន។

កាល​ពី​សប្តាហ៍​មុន លោក​បាន​បញ្ជា​ឲ្យ​ក្រសួង​សង្គ្រាម​ចាប់​ផ្តើម​ការ​ត្រៀម​ខ្លួន​សម្រាប់​ការ​ធ្វើ​តេស្ត​នុយក្លេអ៊ែរ ដោយ​អះអាង​ថា​សហរដ្ឋ​អាមេរិក​គឺ​ជា ប្រទេស​តែ​មួយ​គត់​ដែល​មិន​សាកល្បងអាវុធប្រល័យលោកមួយនេះតាំងពីយូរមកហើយោ។

ជាការឆ្លើយតប រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Andrey Belousov បានស្នើឱ្យចាប់ផ្តើមការត្រៀមលក្ខណៈសម្រាប់ការសាកល្បងនុយក្លេអ៊ែរពេញលេញដូចគ្នាដែរ។

ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានឆ្លើយតបដោយបញ្ជាក់ជាថ្មីថា រុស្ស៊ីបាននិយាយជាយូរមកហើយថាខ្លួននឹងប្រកាន់ខ្ជាប់នូវសន្ធិសញ្ញាហាមប្រាមការសាកល្បងនុយក្លេអ៊ែរយ៉ាងទូលំទូលាយ ដោយបានផ្តល់ឱ្យសមាជិកដទៃទៀតមិនបំពានលើវាដែរ៕

ប្រែសម្រួល៖ ស៊ុនលី

To Top