វៀតណាម ទទួលបានភ្ញៀវទេសចរអន្តរជាតិជិត ១៧,២ លាននាក់ក្នុងរយៈពេល ១០ខែ
ហាណូយ៖ ទិន្នន័យផ្លូវការបានបង្ហាញនៅថ្ងៃព្រហស្បតិ៍នេះថា វៀតណាម ស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិជិត ១៧,២ លាននាក់ក្នុងរយៈពេល ១០ ខែដំបូងនៃឆ្នាំ ២០២៥ កើនឡើង ២១,៥ ភាគរយធៀបនឹងឆ្នាំមុន។
ភ្ញៀវទេសចរភាគច្រើនមកពីអាស៊ី សរុបជាង ១៣,៦ លាននាក់ កើនឡើង ២១ ភាគរយធៀបនឹងឆ្នាំមុន នេះបេីយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
ការកើនឡើងនេះត្រូវបានសន្មតថា បណ្តាលមកពីគោលនយោបាយទិដ្ឋាការអំណោយផល កម្មវិធីផ្សព្វផ្សាយទេសចរណ៍កាន់តែខ្លាំងឡើង និងព្រឹត្តិការណ៍ជាតិសំខាន់ៗ៕
ប្រែសម្រួល ឈូក បូរ៉ា
