ព្យុងយ៉ាង៖ ក្រសួងការបរទេសនៃសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ នៅថ្ងៃព្រហស្បតិ៍នេះននបានថ្កោលទោសសហរដ្ឋអាមេរិក ចំពោះការដាក់ទណ្ឌកម្មឯកតោភាគីលើប្រទេសនេះ នេះបើយោងតាមរបាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ (KCNA)។
លោក Kim Un Chol អនុរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការអាមេរិកនៃក្រសួងការបរទេសត្រូវបានដកស្រង់សម្តីនៅក្នុងសេចក្តីថ្លែងការណ៍សារព័ត៌មានមួយថា “ថ្មីៗនេះ រដ្ឋបាលថ្មីរបស់សហរដ្ឋអាមេរិក បានដាក់ទណ្ឌកម្មផ្តាច់មុខរបស់ខ្លួនលើកូរ៉េខាងជើង ដែលជាលើកទី៥ នៃប្រភេទរបស់ពួកគេចាប់តាំងពីការចូលកាន់តំណែង”។
លោកបានលេីកឡេីងថា រដ្ឋបាលសហរដ្ឋអាមេរិកបច្ចុប្បន្នបានបង្ហាញពី “ចេតនាអរិភាពដែលមិនប្រែប្រួលរបស់ខ្លួន ចំពោះកូរ៉េខាងជើង ម្តងទៀតតាមរបៀបដែលធ្លាប់ស្គាល់ និងប្រពៃណី” ដោយបន្ថែមថា “ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក នឹងមិនមានឥទ្ធិពលលើការគិត និងទស្សនៈរបស់កូរ៉េខាងជើងចំពោះខ្លួននាពេលអនាគតនោះទេ”។
លោកបានបន្ដថា សហរដ្ឋអាមេរិកត្រូវយកចិត្តទុកដាក់ចំពោះការពិតដែលថា គ្មានលទ្ធភាពណាមួយសម្រាប់ខ្លួនក្នុងការផ្លាស់ប្តូរស្ថានភាពយុទ្ធសាស្ត្របច្ចុប្បន្នរវាងប្រទេសទាំងពីរដើម្បីផលប្រយោជន៍របស់ខ្លួននោះទេ មិនថាទីក្រុងវ៉ាស៊ីនតោន អាចចល័តទណ្ឌកម្មទាំងអស់របស់ខ្លួនដោយរបៀបណានោះទេ៕
ប្រែសម្រួល ឈូក បូរ៉ា
