វៀតណាម មានអតិរេកពាណិជ្ជកម្មចំនួន ១៩,៥៦ពាន់លានដុល្លារអាមេរិកក្នុងរយៈពេល ១០ខែ
ហាណូយ៖ ទិន្នន័យផ្លូវការបានបង្ហាញនៅថ្ងៃព្រហស្បតិ៍នេះថា វៀតណាម បានកត់ត្រាអតិរេកពាណិជ្ជកម្មចំនួន ១៩,៥៦ ពាន់លានដុល្លារអាមេរិកក្នុងរយៈពេល ១០ ខែដំបូងនៃឆ្នាំ ២០២៥។
ចំណូលនាំចេញរបស់ប្រទេសនេះត្រូវបានប៉ាន់ប្រមាណថាមានចំនួន ៣៩១ ពាន់លានដុល្លារ កើនឡើង ១៦,២ ភាគរយធៀបនឹងឆ្នាំមុន។ ការនាំចូលបានកើនឡើង ១៨,៦ ភាគរយដល់ ៣៧១,៤៤ ពាន់លានដុល្លារ។
នៅក្នុងនោះដែរ ទិន្នន័យផ្លូវការបានបង្ហាញនៅថ្ងៃព្រហស្បតិ៍នេះថា វៀតណាម ស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិជិត ១៧,២ លាននាក់ក្នុងរយៈពេល ១០ ខែដំបូងនៃឆ្នាំ ២០២៥ កើនឡើង ២១,៥ ភាគរយធៀបនឹងឆ្នាំមុន។
ភ្ញៀវទេសចរភាគច្រើនមកពីអាស៊ី សរុបជាង ១៣,៦ លាននាក់ កើនឡើង ២១ ភាគរយធៀបនឹងឆ្នាំមុន នេះបេីយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
ការកើនឡើងនេះត្រូវបានសន្មតថា បណ្តាលមកពីគោលនយោបាយទិដ្ឋាការអំណោយផល កម្មវិធីផ្សព្វផ្សាយទេសចរណ៍កាន់តែខ្លាំងឡើង និងព្រឹត្តិការណ៍ជាតិសំខាន់ៗ៕
ប្រែសម្រួល ឈូក បូរ៉ា
