ព័ត៌មានជាតិ

ផ្ទះមួយខ្នង ត្រូវបានប្រគល់​ ជូនគ្រួសារវីរកងទ័ពពលី ក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ

ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៥ បានអញ្ជើញប្រគល់ផ្ទះ១ខ្នង ជូនដល់ក្រុមគ្រួសារវីរកងទ័ព ដែលបានពលី ក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ រយៈពេល៥ថ្ងៃ ។

ពិធីនេះប្រព្រឹត្តទៅ នៅភូមិត្រពាំងត្រាច ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល៕

To Top