ព័ត៌មានជាតិ

សៀវភៅមគ្គុទេសក៍ របស់ពិភពលោក ចាត់ចំណាត់ថ្នាក់ខេត្តសៀមរាប ជាគោលដៅទេសចរណ៍កំពូល ត្រូវមកទស្សនាក្នុងឆ្នាំ២០២៦

ភ្នំពេញ៖ សៀវភៅមគ្គុទេសក៍ ដ៏ល្បីល្បាញរបស់ពិភពលោក Lonely Planet បានចាត់ចំណាត់ថ្នាក់ខេត្តសៀមរាប ជាគោលដៅទេសចរណ៍កំពូល ដែលត្រូវមកទស្សនាក្នុងឆ្នាំ២០២៦ ។

នាឱកាសដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ក្រសួងទេសចរណ៍ និងក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា (CTB) ចូលរួមពិព័រណ៍ទេសចរណ៍អន្តរជាតិ (World Travel Market) កាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីក្រុងឡុងដ៏ ចក្រភពអង់គ្លេស តបតាមការអញ្ជើញពីក្រុមហ៊ុន លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជេីញចូលរួមកម្មវិធី និងទទួលពានរង្វាន់ គោលដៅទេសចរណ៍ដ៏ល្អបំផុត ប្រចាំឆ្នាំ២០២៦ ពីសៀវភៅមគ្គុទ្ទេសក៍ទេសចរណ៍ Lonely Planet ដែលបានផ្តល់ចំណាត់ថ្នាក់ខេត្តសៀមរាប ជាគោលដៅទេសចរណ៍ដ៏ល្អបំផុត និងត្រូវមកទស្សនាក្នុងពិភពលោក សម្រាប់ឆ្នាំ២០២៦ នៅ National Portrait Gallery។

ក្នុងឱកាសនេះផងដែរ ក្រសួងទេសចរណ៍ និងក្រុមហ៊ុនក៏បានឯកភាពគ្នា ពង្រឹងកិច្ចសហប្រតិបត្តិការផ្សព្វផ្សាយ សក្តានុពលទេសចរណ៍កម្ពុជា ជាពិសេសតំបន់ឆ្នេរសមុទ្រកម្ពុជា ដែលត្រូវបានចាត់ចំណាត់ថ្នាក់ ជាឆ្នេរសមុទ្រដ៏ស្រស់ស្អាតបំផុតក្នុងពិភពលោកផងដែរ៕

ដោយ៖ ដារាត់| ដើមអម្ពិល

To Top