ព័ត៌មានជាតិ

លោក Xi Jinping ៖ កសាងកំពង់ផែពាណិជ្ជកម្មសេរីហៃណានប្រកបដោយស្តង់ដាខ្ពស់

ព្រឹកថ្ងៃទី ៦ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក Xi Jinping អគ្គលេខាធិការនៃគណៈកមា្មធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិន និងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិន បានអញ្ជើញស្តាប់របាយការណ៍ការងារស្តីពីការកសាងកំពង់ផែពាណិជ្ជកម្មសេរីហៃណាននៅទីក្រុងសានយ៉ា ខេត្តហៃណាន។ លោកបានគូសបញ្ជាក់ថា ត្រូវយកចិត្តទុកដាក់រៀនសូត្រពីស្មារតីនៃកិច្ចប្រជុំពេញអង្គលើកទី ៤ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី ២០ ធ្វើកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់ ដើម្បីកសាងកំពង់ផែពាណិជ្ជកម្មសេរីហៃណានប្រកបដោយស្តង់ដាខ្ពស់។

លោក Xi Jinping បានថ្លែងថា មជ្ឈិមបក្សបានសម្រេចចិត្តថា ថ្ងៃទី ១៨ ខែធ្នូខាងមុខនេះ កំពង់ផែពាណិជ្ជកម្មសេរីហៃណាននឹងដាក់ឱ្យដំណើរការប្រតិបត្តិការគយពិសេសលើកោះទាំងមូលជាផ្លូវការ នេះជាវិធានការមានលក្ខណៈនិមិត្តសញ្ញា ដែលប្រទេសចិនធ្វើការបើកទូលាយកម្រិតខ្ពស់ដោយមិនងាករេ ដើម្បីជំរុញការកសាងសេដ្ឋកិច្ចពិភពលោកបែបបើកទូលាយ។ ស្ថាប័នគ្រប់ជាន់ថ្នាក់និងគ្រប់វិស័យត្រូវត្រៀមលក្ខណៈយ៉ាងហ្មត់ចត់ ដើម្បីធានាជាក់លាក់ឱ្យការងារនេះដំណើរការយ៉ាងរលូននិងមានសណ្តាប់ធ្នាប់ល្អ។

ក្រៅពីនេះ លោក Xi Jinping បានបញ្ជាក់ថា បច្ចុប្បន្ន ខេត្តហៃណានត្រូវតាមដានពីសភាពការណ៍ព្យុះទីហ្វុង kalmaegi ចាត់ចែងវិធានការពាក់ព័ន្ធ ត្រៀមលក្ខណៈឱ្យល្អសម្រាប់ការងារបង្ការ និងចាត់ចែងជាបន្ទាន់ ដើម្បីកាត់បន្ថយការខាតបង់ឱ្យដល់កម្រិតទាបបំផុត៕

To Top