ពិធីបើកវេទិកាផ្សព្វផ្សាយវៃឆ្លាតអន្តរជាតិចិនឆ្នាំ២០២៥ បានបើកនៅទីក្រុង Wuxi
នាថ្ងៃទី៨ ខែវិច្ឆិកា វេទិកាផ្សព្វផ្សាយវៃឆ្លាតអន្តរជាតិចិនឆ្នាំ២០២៥ ដែលសហការរៀបចំដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន(CMG) និងរដ្ឋបាលខេត្ត Jiangsu បានបើកធ្វើនៅក្រុងWuxi ខេត្តJiangsu ប្រទេសចិន។

លោក Fan Yun អគ្គនាយករងនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន(CMG) និងជាអគ្គនាយកបណ្តាញទូរទស្សន៍ CGTN បានអញ្ជើញចូលរួមនិងថ្លែងសុន្ទរកថាក្នុងសកម្មភាព ។
លោក Fan Yun បានថ្លែងថា វេទិកាលើកនេះធ្វើក្រោមប្រធានបទ «កាលានុវត្តភាពថ្មី ឈ្នះ-ឈ្នះ តាមរយៈបច្ចេកវិទ្យាវៃឆ្លាត » ក្នុងគោលបំណងបង្កើតវេទិកាផ្លាស់ប្តូរអន្តរជាតិ នឹងពិគ្រោះពិភាក្សាអំពីរបៀបវារៈឈានមុខ នៃការផ្សព្វផ្សាយតាមមធ្យោបាយវៃឆ្លាត ដែលនេះគឺជាសកម្មភាពមួយនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន (CMG) ដើម្បីអនុវត្តស្មារតីនៃកិច្ចប្រជុំពេញអង្គលើកទី៤ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី២០ ក្នុងបំណងធ្វើអោយស៊ីជម្រៅការសិក្សារៀនសូត្រ និងផ្លាស់ប្តូរគ្នានៃអរិយធម៌ ដែលជាវិធាន ការដ៏សកម្មក្នុងការជំរុញឲ្យប្រព័ន្ធផ្សព្វផ្សាយអភិវឌ្ឍដោយរួមបញ្ចូលគ្នា។
អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន (CMG) មានឆន្ទៈពួតដៃជាមួយគ្រប់មជ្ឈដ្ឋាន រៀនសូត្រពីគ្នា ផ្លាស់ប្តូគ្នា ធ្វើឱ្យបច្ចេកវិទ្យានិងវប្បធម៌មានភាពស៊ីជម្រៅ ធ្វើឲ្យការច្នៃប្រឌិតថ្មី នៃបច្ចេកវិទ្យាវៃឆ្លាតផ្តល់ភាពងាយស្រួលដល់ប្រជាជន ដើម្បីត្រួសត្រាយអនាគតដ៏ល្អបវរ នៃសហគមន៍វាសនារួមសម្រាប់មនុស្សជាតិ។
ឆ្លៀតក្នុងឱកាសព្រឹត្តិការណ៍នេះ បណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមចិនបានចេញផ្សាយនូវ « តារាងចំណាត់ថ្នាក់សមត្ថភាពផ្សព្វផ្សាយវៃឆ្លាតអន្តរជាតិនៃទីក្រុងប្រទេសចិនឆ្នាំ២០២៥ » ដើម្បីបង្ហាញអោយឃើញថា ទីក្រុងរបស់ប្រទេសចិនបានក្លាយជាបង្អួចដ៏សំខាន់សម្រាប់ពិភពលោកឈ្វេងយល់ពីប្រទេសចិន តាមរយៈការបង្ហាញសមត្ថភាពនៃការបង្កើនភាពល្បីល្បាញ និងឥទ្ធិពលនៃទីក្រុង៕
