ព័ត៌មានអន្តរជាតិ

ភាព យន្ត ឯកសារ «ស្ដារអធិបតេយ្យភាព កោះតៃវ៉ាន់ ឡើងវិញ»-រំលឹកខួប៨០ឆ្នាំ នៃ ការ ស្តារអធិបតេយ្យភាព កោះ តៃវ៉ាន់មកវិញ» បានចាក់ផ្សាយ

ឆ្នាំ ២០២៥ ជា ខួបទី ៨០ នៃ ថ្ងៃ ជ័យជម្នះ នៃ សង្គ្រាម ប្រជាជន ចិន ប្រឆាំង នឹង ការឈ្លាន ពាន របស់ជប៉ុននិងសង្គ្រាមពិភពលោក ប្រឆាំងនឹងហ្វាស៊ីស ក៏ ជា ខួប ៨០ ឆ្នាំ នៃ ការ ស្តារអធិបតេយ្យភាព តំបន់ តៃវ៉ាន់ ឡើង វិញផងដែរ ។បច្ចុប្បន្ន  ភាព យន្ត ឯកសារ « ស្ដារអធិបតេយ្យភាព កោះតៃវ៉ាន់ ឡើងវិញ» ដែលផលិតដោយអគ្គស្ថានីយ វិទ្យុ និង ទូរទស្សន៍ មជ្ឈិម ចិន (CMG) បានចាក់ផ្សាយ និង ទទួល បាន ការវាយតម្លៃ ល្អ យ៉ាងទូលំទូលាយ។

« ស្ដារអធិបតេយ្យភាពកោះតៃវ៉ាន់ ឡើងវិញ»ត្រូវ បានថត និងធ្វើ បទសម្ភាសន៍ ដោយ អ្នកសារព័ត៌មានCMGប្រចាំ នៅតៃវ៉ាន់។ ក្នុងរយៈពេលពីរខែ  អ្នកយកព័ត៌មាន បាន ទៅ ទស្សនា ទីតាំងប្រវត្តិសាស្ត្រ ដូចជា  ឧទ្យាន រំលឹកហេតុការណ៍YuQingfang និង វិមាន Zhongshan ហើយ បាន សម្ភាសន៍ កូនចៅ រាប់សិប នាក់ របស់ វីរបុរស សង្គ្រាម ប្រឆាំង នឹង ការ ឈ្លានពាន របស់ ជប៉ុន  និង អ្នកជំនាញ ប្រវត្តិសាស្ត្រ  ដោយ ទទួលបាន ឯកសារ ប្រវត្តិសាស្ត្រ ផ្ទាល់ មាត់ ដ៏ មានតម្លៃដែល បាន រៀបរាប់ ពី ទុក្ខវេទនា យ៉ាងជ្រាលជ្រៅ ដែល បានកើតឡើង លើ តៃវ៉ាន់ក្រោម អាណានិគមជប៉ុន  ដោយ បង្ហាញពី ស្មារតី ស្នេហាជាតិ  របស់ ប្រជាជន កោះតៃវ៉ាន់ ដែល បាន ប្រយុទ្ធ ប្រឆាំង យ៉ាង ក្លាហានចំពោះ ការឈ្លានពាន របស់ បរទេស  ដើម្បី ការពារមាតុភូមិ។

ដោយ មាន ភស្តុតាង ប្រវត្តិសាស្ត្រ ដែល មិនអាចប្រកែកបាន  បដិសេធ យ៉ាង ខ្លាំងចំពោះ ការភាន់ច្រឡំដូចជាទ្រឹស្តី “ ឋានៈ មិនច្បាស់របស់តៃវ៉ាន់”។ ជាមួយនឹង រៀបរាប់ របស់សាក្សីផ្ទាល់ភ្នែក  និងភស្តុតាង រូបវន្ត បាន បង្ហាញពីការប៉ុនប៉ង់ របស់ អាជ្ញាធរ គណបក្ស វឌ្ឍនភាព ប្រជាធិបតេយ្យក្រោម អាណានិគម ជប៉ុន  និង បិទ បាំង ការពិត ប្រវត្តិសាស្ត្រ៕

To Top