លោក តឹក តុងលីម ប្រធានក្រុមប្រឹក្សាស្រុកគីរីវង្ស ខេត្តតាកែវ និងលោក ងួន ឌីណា អភិបាលស្រុកគីរីវង្ស បានដឹកនាំមន្រ្តីរាជការរដ្ឋបាលស្រុក អញ្ចើញចូលរួមអបអរសាទរ ពិធីគម្រប់ខួបអនុស្សាវរីយ៏លើកទី៧២ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និង ទិវាកំណើតកងយោធពលខេមរភូមិន្ទ ( ៩ វិច្ឆិកា ១៩៥៣ – ៩ វិច្ឆិកា ២០២៥ )
ខេត្តតាកែវ : នៅព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ លោក តឹក តុងលីម ប្រធានក្រុមប្រឹក្សាស្រុកគីរីវង្ស ខេត្តតាកែវ និងលោក ងួន ឌីណា អភិបាល នៃគណ:អភិបាលស្រុកគីរីវង្ស បានដឹកនាំមន្រ្តីរាជការរដ្ឋបាលស្រុក អញ្ចើញចូលរួមអបអរសាទរ ពិធីគម្រប់ខួបអនុស្សាវរីយ៏លើកទី៧២ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងទិវាកំណើតកងយោធពលខេមរភូមិន្ទ នៃព្រះរាជាណាចក្រកម្ពុជា ( ៩ វិច្ឆិកា ១៩៥៣ – ៩ វិច្ឆិកា ២០២៥ ) ប្រារព្វនៅ វិមានឯករាជ្យ ទីរួមខេត្តតាកែវ។

ពិធីនេះស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោក យស ណាសុី ប្រធានក្រុមប្រឹក្សាខេត្តតាកែវ និង លោក វី សំណាង អភិបាល នៃគណ:អភិបាលខេត្តតាកែវ ដោយមានការអញ្ចើញចូលរួមពីមន្រ្តីរាជការថ្នាក់ដឹកនាំខេត្ត មន្ទីរ អង្គភាពជុំវិញខេត្ត រដ្ឋបាលស្រុក ក្រុង កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ ព្រះសង្ឃ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋ យ៉ាងច្រើនកុះករ ។






ដោយ : យុទ្ធា / តាកែវ / ដើមអម្ពិល| ប្រភព រូបភាព : រដ្ឋបាលស្រុកគីរីវង្ស
